adverise with khmeread Unnamed

រថយន្ត​កាមរី​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ពួក​

    សៀមរាប ៖ បុរស​អ្នក បើក​ម៉ូតូ ម្នាក់​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង​អ្នកជិះជាមួយ​រងរបួស​ធ្ងន់ ដោយសាររថយន្ត​កាមរីឆ្លាម​បើក​បុក ចំ​ពេញ ទំហឹង​នៅវេលា​ម៉ោង​៧ ​និង​១០​នាទី​យប់ ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប នៅលើ កំណាត់​ផ្លូវ ជាតិ​លេខ​៦​។ 

    ប៉ូលិស​បានឱ្យដឹងថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត CAMRY ចង្កូត​ឆ្វេង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-2191 បើកបរ ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​។ ដំបូង​រថយន្ត​បើក ពី​លិចទៅ​កើត លុះដល់​ចំណុច​កើត ហេតុ​រថយន្ត​បង្ក​បាន​ឡើង​វ៉ា រថយន្ត​មួយគ្រឿង​ទៀត​មិន​ផុត ហើយ​បុក​ជាមួយម៉ូតូ​ជនរងគ្រោះ​តែម្ដង​។​

    ប៉ូលិស​ន្ត​ថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក Honda  Dream សេ ១២៥ ពណ៌​ខ្មៅ ផលិត​នៅ​ឆ្នាំ​២០០៨ ពាក់​ស្លាកលេខ​សៀមរាប 1I-3993 បើកបរ ដោយ​ឈ្មោះ ហាន ឆាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ របរ​ជា​កម្មករ រស់នៅ​ភូមិ​គោក​ត្លា​ត ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប និង​អ្នករួមដំណើរ ម្នាក់ទៀត​ឈ្មោះ វេត ដឿ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ រស់នៅ​ភូមិ​ឃុំ ជាមួយគ្នា​។ 

    បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវយកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពួក​ដើម្បី​កសាងសំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់