adverise with khmeread 1

មើល​ពី​លេខ​ទូរស័ព្ទ​អាច​បញ្ជាក់​ប្រាប់ថា​និស្ស័យ​របស់​អ្នក​ដូចម្តេច​?​

   លេខទូរស័ព្ទរបស់អ្នកល្អឬអាក្រក់? វាគ្រាន់តែជាជំនឿទស្សន៍ទាយប៉ុណ្ណោះ!!

   នេះជាវិធីទស្សន៍ទាយលេខទូរស័ព្ទដែលអាចបញ្ជាក់ពីចិត្តគំនិតរបស់អ្នកបានយ៉ាងច្បាស់លាស់ថាមានលក្ខណៈដូចម្តេច។ សម្រាប់វិធីទស្សន៍ទាយនោះគឺឱ្យអ្នកយកលេខទូរស័ព្ទ ទាំងអស់(គិតទាំងក្បាល) មកធ្វើការបូកបញ្ចូលគ្នា។ នៅពេលបានទទួលលទ្ធផលរួមទាំងអស់ហើយ ឱ្យនាំយកចំនួនលេខទាំងអស់នោះទៅចែកនឹង៩។ ក្នុងករណីសល់សំណល់ប៉ុន្មានឱ្យនាំយកទៅធ្វើការផ្ទៀងផ្ទាត់មើលទំនាយពីចរិកអ្នកដែលមានចាប់តាំងតែពី១-៩ ។ បើក្នុងករណីធ្វើការចែកទៅដាច់នឹង៩តែម្តងនោះបញ្ជាក់ថាលេខសំណល់របស់អ្នកគឺឱ្យយកលេខ៩នេះហើយ។


  ឧទាហរណ៍ដូចជា

* លេខទូរស័ព្ទរបស់អ្នក 0717972999 

   នោះគឺឱ្យយក 0+7+1+7+9+7+2+9+9+9=60/9 សំណល់6

លេខទូរស័ព្ទរបស់អ្នក 02-1234567

   នោះគឺឱ្យយក 0+2+1+2+3+4+5+6+7=30/9 សំណល់3

លេខទូរស័ព្ទរបស់អ្នក 081-1234567

   នោះគឺឱ្យយក 0+8+1+1+2+3+4+5+6+7+ =37/9 សំណល់1


  

     មកមើលថានិស្ស័យរបស់អ្នកយ៉ាងដូចម្តេច?

 -សំណល់1

  អ្នកជាមនុស្សមានអារម្មណ៍ ឆេវឆាវ ធ្វើអ្វីលឿនមិនបង្អង់ដៃ ចង់បានទាន់ចិត្ត ដែលជាលក្ខណៈនិស្ស័យរបស់អ្នកដឹកនាំ អ្នកបង្គាប់បញ្ជា មានអំណាច ក្នុងខ្លួនឯង និងចូលចិត្តប្រើអំណាច និងចេញបញ្ជាជានិច្ច។

-សំណល់2

  ច្រើនជាមនុស្សចូលចិត្តរអ៊ូរទាំ មាត់និយាយមិនឈប់ ប៉ុន្តែមានភាពឧស្សាហ៍ខ្មីឃ្មាត ឬអាចចាត់ទុកបានថាមាត់និយាយប៉ុន្តែដៃធ្វើឥតឈប់នោះឯង។ ក្រៅពីនេះអ្នកនៅជាប្រភេទមនុស្សចូលចិត្តទទួលខុសត្រូវខ្ពស់នូវទង្វើរបស់ខ្លួនឯងផងដែរ។

-សំណល់3

  តែងតែជាមនុស្សធ្វើការងារដោយក្តីហត់នឿយគ្រប់ពេលវេលា ឬចាត់ទុកបានថាឈប់មិនបានប៉ុន្តែចុងក្រោយលទ្ធផលបានមិនស្មើកម្លាំងហត់នឿយនោះឡើយ។

  ដូចជាការចង់ធ្វើអ្វីមួយបានត្រៀមកាយត្រៀមចិត្តយ៉ាងខ្លាំងក្លាប៉ុន្តែចុងក្រោយលទ្ធផលបានទទួលផលប្រយោជន៍តិចបំផុតមិនស្មើនឹងកម្លាំងហត់នឿយនោះទេ។

-សំណល់4

  ជាមនុស្សចេះបត់បែនទាន់គេឯង មិនចាញ់ប្រៀបអ្នកដទៃ ពូកែក្នុងការចរចានិងមានស្នៀតខ្ពស់។ លក្ខណៈមនុស្សក្រុមនេះដូចពាក្យចាស់ថារប៉ិលរប៉ូច ប៉ុន្តែអាចរំដោះខ្លួនរួចជានិច្ច។

-សំណល់5

  ជាលេខដែលល្អ ជួបនូវសេចក្តីសម្រេចអ្វីៗគ្រប់យ៉ាង ពិសេសផ្នែកទ្រព្យធន និងវិជ្ជាចំណេះដឹង។

-សំណល់6

  ជាលេខដែលល្អក្នុងការការប្រើទំនាក់ទំនងក្នុងជំនួញជួញដូរ  សមរម្យប្រើសម្រាប់អ្នករកស៊ីជួញដូរ អ្នកគ្រប់គ្រងក្នុងការទំនាក់ទំនងចរចាជាមួយអ្នកលក់ដូរគ្រប់បែប គ្រប់ប្រភេទ។

-សំណល់7

  អ្នកដែលប្រើលេខទូរស័ព្ទនេះតែងជាមនុស្សចូលចិត្តការសប្បាយរីករាយ មានពិធីជប់លៀងរហូត ចូលចិត្តការជួបជុំសប្បាយ ចូលចិត្តដើរលេង និងត្រឡប់មកផ្ទះមិនសូវទៀតពេលវេលាឡើយ។

-សំណល់8

  ជាលេខដែលមិនល្អគ្រប់ផ្នែកទេ។ ក្នុងក្បួនតម្រាបុរាណរបស់ខ្មែរមន បុរាណមិនថាសុខភាពរាងកាយ ការរៀនសូត្រ តួនាទីការងារ សេចក្តីស្នេហា ការទំនាក់ទំនង អ្វីតែងងាយបរាជ័យ ខកបំណង បាត់បង់ និងធ្វើអ្វីតែងមិនសម្រេចដូចក្តីបំណងប៉ុន្មានឡើយ។

-សំណល់9

 ជាសំណល់ដែលល្អបំផុត ក្នុងចំណោមតួលេខ ទាំងអស់ខាងលើនេះ។ បើយើងអាចធ្វើការជ្រើសរើសលេខទូរស័ព្ធដែលធ្វើការបូកបញ្ចូលគ្នាហើយចែកដាច់នឹង៩តែម្តងជាការល្អបំផុត។ តាមក្បួនតម្រាបញ្ជាក់ថាលេខនេះល្អដោយធ្វើអ្វីៗគ្រប់យ៉ាងតែងសម្រេចជោគជ័យ និងសមដូចប្រកបភាគច្រើនទៀតផង៕

 

adverise with khmeread

មតិយោបល់