adverise with khmeread 13942469 271466436567810 913982526 n

រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តេ​លា​បើក​បុក​បង្កាន់ដៃស្ពាន​បាក់​៥​ផ្ទាំង​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​ផ្លូវជាតិ៤ ចំណុច​ស្ទឹង​ឆាយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នេះ​បង្កដោយ​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តេ​លា បុក​បង្កាន់ដៃស្ពាន តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​ផ្ទុះ​ឆេះ​នោះទេ។

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក USA ដឹក​ប្រេងឱ្យ​ក្រុមហ៊ុន​តេ​លា ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-0529 បើ​កបរ​ដោយ​ឈ្មោះ រេស វណ្ណ ភេទ​ប្រុស អាយុ​៤១ឆ្នាំ មាន​ទីលំនៅ​ភូមិ០១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

    ប៉ូ​លិ​ស្ត​ថា រថយន្ត​នេះ​បាន​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ លុះដល់​ចំណុចកើតហេតុ អ្នកបើកបរ​បាន​ងងុយ​ដេក មិនបាន​ប្រុងប្រយ័ត្ន ក៏​បុក​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​ខូច៥​ផ្ទាំង។​

    បច្ចុប្បន្ន​រថយន្ដ​ត្រូវបាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុកស្រែ​អំបិល​ដើ​ម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់