adverise with khmeread Unnamed

ប៉ូលិស​ស្រុក​ពួក​ឃាត់​ពួក​ចែកចាយ​គ្រឿងញៀន​២​នាក់​

    សៀមរាប ៖ ប៉ូលិស​ស្រុក​ពួក​បាន ធ្វើការ​ចុះបង្ក្រាបករណី​រក្សាទុក​ជួញដូរ និង​ប្រើប្រាស់គ្រឿងញៀនមួយកន្លែងស្ថិតនៅភូមិ​គោក​ជួន ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​ ដោយ​ឃាត់ខ្លួនបាន​ជនសង្ស័យ ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៦ ហើយ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ រ៉ា ឆា​នុ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​, ​២-​ឈ្មោះ វ៉ា​រី វីរៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ 

    ប្រតិបត្តិកា​នេះ​ប៉ូលិស​បាន ឆែកឆេរ​រកឃើញ​វត្ថុតាងថ្នាំញៀន ជា​ប្រភេទ​ម្សៅមេ​តំ​ហ្វេ​តា​មីន ចំនួន​១២​កញ្ចប់​តូច​, ស្នាប់ដៃ​ធ្វើ​ពី​ដែក ចំនួន​០១, ទូរស័ព្ទដៃ ចំនួន​០២​គ្រឿង​, ម៉ូតូ​ស្កុប​ពី ពណ៌​ស ចំនួន​០១​គ្រឿង ដែល​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព ក្នុង​មូលដ្ឋាន​ខាងលើ និង​ឧបករណ៍ វេច​ខ្ចប់​ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត​។ 

    ករណីនេះ​ប៉ូលិស បានសម្រេចកសាង​សំណុំ រឿង​បញ្ជូនទៅ​សាលាដំបូង ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦ នេះ​ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់