adverise with khmeread Unnamed %281%29

ប៉ូលិស​បញ្ជូន​បុរស​ចិន​ម្នាក់ដែលគប់ដបស្រាប៉ះត្រូវ ស្ត្រី​ខ្មែរបណ្ដាលឱ្យ​​របួសធ្ងន់ទៅ​តុលាការ​​

    សៀមរាប ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​៧​ សីហា​នេះ  បន្ទាប់ពី​បាន​ប្រើ​អំពើហិង្សា​វាយ​លើ ស្ត្រី​ខ្មែរ​ម្នាក់​កាលពី​វេលា ម៉ោង​២​រសៀល ថ្ងៃទី​៦ ​ខែសីហា​​ ឆ្នាំ​២០១៦​ នៅ​ចំណុច ​TEMPLE BAR ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​។ 

    ប៉ូលិស​បានឱ្យដឹងថា នៅ​ម៉ោង​កើត ហេតុ​ខាងលើ ជនរងគ្រោះ​ឈ្មោះ ជិន សំបូរ ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​នវ​ត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​មិត្ត​ភក្កិ បាន​កំពុង​ឈរ​លេង នៅមុខ TEMPLE BAR ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ 

    ស្រាប់តែ​ពេលនោះ ជនសង្ស័យ ឈ្មោះ​ ZHU.ZHENGQING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន និង​មិត្ត​ភក្កិ កំពុង​ផឹកស៊ី នៅក្នុង TEMPLE BAR ហើយ​បានមានទំនាស់គ្នា​ជាមួយមនុស្សប្រុស​ម្នាក់ ជា​ជនជាតិអឺរ៉ុប មិន​ស្គាល់ឈ្មោះ (​អំពី​រឿងស្រី​ញី​)។ 

    ពេលនោះជនសង្ស័យ បាន​ខឹងហើយ​យក​ដប​ស្រា​បៀរមួយ​ដប មិនទាន់​គាស់គប់​ទៅលើជនជាតិ អឺរ៉ុប​នោះ តែ​មិនត្រូវ​បុរស​នោះ បែរជាត្រូវ​ជនរងគ្រោះ ចំ​សៀតផ្កា បណ្ដាល​ឱ្យ រងរបួស​ធ្ងន់​តែម្តង​។ ​ជនសង្ស័យ មានមុខ​របរ ជា​មេការសណ្ឋាគារ កា​សា​។ 

    ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​នា​ថ្ងៃនេះ​ពីបទ​ប្រើ​ហិង្សា​ និង​បង្ក​របួសស្នាម៕​

adverise with khmeread

មតិយោបល់