adverise with khmeread 1

បើករថយន្ត​ចង្កូត​ស្តាំ​បុក​ម៉ូតូ​របួសធ្ងន់​ម្នា​ក់នៅ​ក្រុង​ខេមរភូមិន្ទ​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង រវាង​ឡាន​បុក​និង​ម៉ូតូ​ស្ថិត​ចំណុច​ទល់មុខ​កា​រ៉ា​ស់ សាំង​តេ​លា ផ្លូវជាតិ​៤៨ ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នៅ​ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់។​

    ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ​ចង្កូត​ស្តាំ​ពណ៌​ស្ករ​ស្លាក​លេខ​ PP-0099 អ្នកបើកបរ​រថយន្ត​ឈ្មោះ វន វណ្ណ​វុទ្ធី ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​០៣ សង្កា​ត​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​បើក​បុក​ជាមួយ​ម៉ូតូ​ស៊ូ​សូ​គី ជា​របស់​ឈ្មោះ រិត សាន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​០១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង រងរបួស​ក្បាល​ចំហៀង​ខាងស្តាំ ខ្លួន​ខាងស្តាំ រលាត់​ជើង​សងខាង និង​ដៃ​ខាងឆ្វេង​(​ធ្ងន់​)​។​

    ប​ច្ចុប្បន្ន​កំពុង​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង និង​បន្តទៅ​ព្យាបាល​ប្រទេស​ថៃ រីឯ​អ្នកបើកបរ​រថយន្ត មិនមាន​រងរបួស​ទេ​។​

    ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​មុខ​បន្តិច និង​ម៉ូតូ​ខូចខាត​ផ្នែក​មុខ ហើយ​កម្លាំង​ប៉ូលិស​យកមក​រក្សា​ទុក នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ រង់ចាំ​ការសម្របសម្រួល​ពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់