adverise with khmeread 1

ស្គាល់​អត្តសញ្ញាណ​មនុស្ស​ម្នាក់ដែល​ឆេះ​ស្លាប់​ក្នុង​រថយន្ត​ក្រុមហ៊ុន ​រិ​ទ្ធ​ មុន្នី​

    បាត់ដំបង ៖ មនុស្ស​ម្នាក់​ដែល​សង្ស័យថា​ជា​ស្ត្រី​ដែល​ឆេះ​ខ្លោច​ក្នុង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ រិ​ទ្ធ ​​មុន្នី​ កាលពី​យប់​មិញ​ញ​ស្គាល់​អត្តសញ្ញាណ​ហើយ​គាត់​ជា​មនុស្ស​ប្រុស ហើយ​រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​ប៉ូលិស​សន្និដ្ឋានថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ផ្នែក​ខាងមុខ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ឡុង​ ខេ ​ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

    គួររំលឹកថា មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្តក្រុង​មួយគ្រឿង​កើតឡើង​នា​ថ្ងៃទី​០៦ សីហា​ ឆ្នាំ២០១៦ ​ម៉ោង២២ និង​២០នាទី​យប់​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ៥ ​ក្នុងភូមិ​.​សង្កាត់​អូរ​ម៉ា​ល់​ ​ក្រុង​-​ខេត្តបាត់ដំបង​។​

    គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​ព​ណ៌លឿង​ពាក់​ស្លាកលេខ​ភ្នំពេញ ​3B-1880 ​ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ​រិ​ទ្ធ មុន្នី​ ដែល​កំពុងធ្វើដំណើរ​មក​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះទៅ​ក្រុងភ្នំពេញ​។​

    លុះ​មកដល់​ចំណុច​ផ្លូវ​វាង​ក្រុង​ស្ថិតនៅ​ក្នុងភូមិ​.​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​បណ្ដាលឱ្យ​ភ្លើង​ឆាបឆេះ​ឡើង​នៅ​ផ្នែក​ខាងមុខ​ធ្វើឱ្យ​អ្នកដំណើរ​រត់​ចុះ​ប្រសាច​។​

    គ្រោះថ្នាក់​ខាងលើ​បណ្ដាលឱ្យ​ស្លាប់​បុរស​ម្នាក់ និង​របួស០៥​នាក់ ​(​ស្រី០៣​នាក់​) ​ខូចខាត​រថយន្ត​១គ្រឿង​ និង​សម្ភារ​:​អ្នកដំណើរ​ទាំងស្រុង​។​

    ប៉ូលិស​សន្និដ្ឋានថា មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ផ្នែក​ខាងមុខ​។​ ករណីនេះ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង​សហការ​ជាមួយ​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ ​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ​បាន​ចុះជួយ​អន្តរាគមន៍​ពន្លត់​ភ្លាមៗ​ ​ដោយឡែក​អ្នកបើកបរ​ និង​ប្រ៊ូ​រថយន្ត​រត់គេចខ្លួន​បាត់​អស់​៕

adverise with khmeread

មតិយោបល់