adverise with khmeread D81ed762 c630 4d09 ac84 9599e8884c3c

ឃាត់​ស្រី​យួន​ម្នាក់​និង​ស្រី​ខ្មែរ​ម្នាក់​ជាមួយ​ថ្នាំញៀន​៣៧​កញ្ចប់​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ បង្ក្រាបបាន​ករណី​ចែកចាយ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន នៅ​ចំណុច​ភូមិ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ នៅ​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន ម្សៅស​ថ្លា ប្រភេទ​ម៉ា​ទឹកកក ៣៧​កញ្ចប់​តូច​, ១ កញ្ចប់​ធំ និង​យ៉ាម៉ា៣​គ្រាប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ២​នាក់ ដែល​ឃាត់ខ្លួនមាន  ១.​ឈ្មោះ សាវ៉ា​ន់ ដាវី ភេទ​ស្រី អាយុ៤១​ឆ្នាំ និង ២.​ឈ្មោះ វី ធី​ហុង ភេទ​ស្រី អាយុ ៣០​ឆ្នាំ ស្នាក់នៅ​ចំណុច​ភូមិ ៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។​

    ក្រោយពី​ធ្វើការ​សាកសួរ​រួច កម្លាំង​ជំនាញ​បាន​បំពេញ​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់