adverise with khmeread D5bdee75 9a13 4706 8c0a b4c8918eb903

បុរស​ម្នាក់​យក​កាំបិត​បុ័ងតោ​អា​រក​សម្លាប់ខ្លួន​

    កំពង់ធំ ៖ បុរស​ម្នាក់​ដែល​ក្រុមគ្រួសារ​អះអាងថា មាន​ជំងឺសរសៃប្រសាទ​យូរ​មកហើយ​នោះ បានក​កាំបិត​បុ័ងតោ​អា​រក​ធ្វ​អត្តឃាត​សម្លាប់ខ្លួន​នៅ​នឹង​បរិវេណ​ផ្ទះ​របស់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​៧ ​សីហា​ ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះឈ្មោះ សុខ សឿន ហៅ បៀ​ន ភេទ​ប្រុស អាយុ៥២​ឆ្នាំ រស់នៅ​ភូមិ​ក្រយា​ត្បូង ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បាន​អា​រក​សម្លាប់​ខ្លួនឯង នឹង​កាំបិត​បុ័ងតោ រហូតដល់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ខេត្តកំពង់ធំ។​

    ប៉ូលិស​បន្តថា មូលហេតុ​គឺ​ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ​ជា​យូរ​មកហើយ (​សរសៃប្រសាទ​)​។ ដំបូង​ជនរងគ្រោះ​បាន​ក្រោក​ពី​ដេក​ចុះពីលើផ្ទះ​មក​ដី ហើយ​ប្រពន្ធ​ជនរងគ្រោះ​នឹកស្មានថា​គាត់​ចុះមក​ជុះនោម។​

    ស្រាប់តែ​ពេលនោះ​បានឮ​សូរសម្លេង​ក្រ​តៗ គាត់​​ (​ប្រពន្ធ​) ក៏​ចុះមក​ដីរកមើល​ស្រាប់តែ​ឃើញ​ប្ដី​របស់ខ្លួន​អា​រក​ខ្លួនឯង នឹង​កាំបិត​បុ័ងតោ រត់​ជុំវិញ​ផ្ទះ​។ ឃើញ​ដូចនោះ​ខ្លួន​គាត់​មានការ​ភិតភ័យ​ក៏​ស្រែកហៅ​បងប្អូន​អ្នកជិតខាង​ឱ្យ​មកជួយ ដក​កាំបិត​ពី​ប្តី និង​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

    តាម​ការបញ្ជាក់​របស់​ប្រពន្ធ​ជនរងគ្រោះ​ថា ប្តី​របស់ខ្លួន​គាត់​មាន​ជម្ងឺ​ប្រចាំកាយ សរសៃប្រសាទ​យូរយារ​មកហើយ ក៏​តែងតែ​រក​សម្លាប់ខ្លួនរ​ហូត​មក។ ប៉ុន្តែ​កន្លងមក​មាន​បងប្អូន​ជិតខាង​មកជួយ​ទាន់ពេល ទើប​រួច​ជីវិត​។​

    ឆ្លងតាម​ការពិនិត្យ​សាកសព​នៅនឹងកន្លែង​កើតហេតុ​ និង​ស្លាកស្នាម​ដាច់រយះ​ត្រង់​ក​ព្រមទាំង​វត្ថុតាង​កាំបិត​បុ័ងតោ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា  ជនរងគ្រោះ​ឈ្មោះ សុខ សឿន ភេទ​ប្រុស អាយុ៥២​ឆ្នាំ នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ពិតជា​បាន​ស្លាប់​ដោយសារ​កាំបិត បុ័ងតោ​អា​រក​ធ្វើ អត្តឃាត​ពិតប្រាកដ​មែន។​

    ប៉ូលិស​បានប្រគល់​សព​ដល់​ក្រុមគ្រួសារ​ធ្វើបុណ្យ​តា​ម្រ​ពៃ​ណី​នៅ​នឹង​ផ្ទះ​តែម្តង៕
 

adverise with khmeread

មតិយោបល់