adverise with khmeread 2b0c19d6 451b 4ef9 bb43 8c054ac68d15

យុវជន​២​នាក់​ជាប់ចោទ​ឆក់​កាបូបស្ពាយ​ផង​និង​ពាក់ព័ន្ធ​គ្រឿងញៀន​ផង​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​នៅ​ថ្ងៃទី០៧​ សីហា​ ឆ្នាំ​២០១៦  វេលា​ម៉ោង​១២​ និង​១០​នាទី ពីបទ​ឆក់​កាបូបស្ពាយ​និង រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ប្រភេទ​ម៉ា​ទឹកកក​នៅ​ចំណុច​មុខផ្ទះ​លេខ​៤១ ផ្លូវ​៧៥ ភូមិ​០៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១- ឈ្មោះ ​ឈិន បញ្ញា​ ហៅ​ញ្ញ៉ា​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ​ សុខ សុធា​វិត ហៅ​វិត ភេទប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ។ ​វ​ត្តុ​តាង​ចាប់​យកបាន​រួមមាន៖ ម៉ូតូ​ម៉ា​កនិច ពណ៌​ក្រហម​-​ខ្មៅ  ពាក់​ស្លាកលេខ ភ្នំពេញ​ 1CG-3966 ចំនួន​មួយគ្រឿង​ដែលមាន​តួ​+​ម៉ាស៊ីន ​CE4 4F-302876​ ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​​សកម្មភាព, គ្រឿងញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​(​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​តូច ជា​របស់​ជនសង្ស័យ​ទាំងពីរ​នាក់​ដាក់​ក្នុង​ប្រអប់​ស្ករ DOU BLEMINT រួមជាមួយ​ថង់​តូច​សម្រាប់​ខ្ចប់​គ្រឿងញៀន​មួយចំនួន​, ខ្សែ​លោហៈធាតុ​ចំនួន​មួយ​ខ្សែ មិនដឹង​ទម្ងន់​ជា​របស់​ជនសង្ស័យ ឈ្មោះ​ ឈិន បញ្ញា​, លុយ​ខ្មែរ​ចំនួន​២៥០០​រៀល​ និងប្រអប់​ស្ករ​ខ្ចប់​គ្រឿងញៀន​ម៉ាក ​DOU BLEMINT ​ពណ៌​ត្រួ​ច​ចេក​ចំនួន​មួយ។​

    ចំណែក​ជនរងគ្រោះ​ជា​ជនជាតិ​ស្បែ​កស ភេទ​ស្រី ពុំបាន​ដាក់ពាក្យ​បណ្តឹង​ទេ បន្ទាប់ពី​ទទួល​កាបូបស្ពាយ ពី​ជនសង្ស័យ​វិញ​ដែល​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​មិនបាន​សម្រេច​រួចមក។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ​ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់​៕

adverise with khmeread

មតិយោបល់