លោក Donald Trump បានព្រមានថា ការបោះឆ្នោតឆ្នាំនេះអាចនឹងមានការបន្លំ។ នេះបើតាមវេបសាយ Independent ចេញផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។
លោកនិយាយបែបនេះប្រហែលចង់បង្កើនការសង្ស័យក្នុងចំណោមអ្នកគាំទ្ររបស់លោក ឬអាចត្រៀមហេតុផលសម្រាប់បរាជ័យក្រោមដៃលោកស្រី Hillary Clinton នៅថ្ងៃទី ៨ វិច្ឆិកាខាងមុខ។
ឬមួយទៀត ប្រហែលលោកជឿជាក់ខ្លាំងចំពោះអ្វីដែលលោកបានលើកឡើងថា ដោយសារអាមេរិកអត់មានអ្នកយាមប្រអប់ឆ្នោតគ្រប់គ្រាន់ ដូច្នេះប្រហែលជាមានមនុស្សរបស់បក្សប្រជាធិបតេយ្យបោះឆ្នោត ១០ ដង និងប្លន់យកជ័យជម្នះពីលោក។
នេះជារឿងគួរឱ្យភ្ញាក់ផ្អើលដែលមានការលើកឡើងដូច្នេះនៅក្នុងប្រទេសមហាអំណាចសេរីមួយនេះ។ ការលើកឡើងអំពីការបន្លំសន្លឹកឆ្នោតគឺធ្វើឡើងដោយបក្សសាធារណរដ្ឋ និងមិនដែលធ្វើឡើងដោយបក្សប្រជាធិបតេយ្យនោះទេ ព្រោះកាលពីឆ្នាំ ១៩៦៥ បក្សសាធារណរដ្ឋក៏ធ្លាប់យកយុទ្ធសាស្ត្រនេះមកប្រើដែរ នៅពេលដឹងខ្លួនថាជិតចាញ់ឆ្នោត៕
