adverise with khmeread A

ចង់ដឹងថា​ពិភពលោក​សរសេរ​អក្សរ​កាត់​តំណាង​ឲ្យ "​សំណើច​" យ៉ាងណាទេ​?

​សំណើច​គឺជា​រឿង​សកល មែន​ទេ​? មិនមែន​ដូច្នោះ​ទេ​។ ខណៈដែល​កំប្លែង និង​ការ​សើច​ក្អាកក្អាយ​គឺជា​រឿង​មួយ​ដែល​កើត​មាននៅ​គ្រប់​វប្បធម៌ គ្រប់​ទីកន្លែង និង​គ្រប់​ភាសា ប៉ុន្តែ​របៀប​នៃ​ការបង្ហាញ​សំណើច​នៅ​ជុំវិញ​ពិភពលោក​ពិតជា​មិន​ដូចគ្នា​នោះទេ​។ 

​ជាការ​ពិត គ្មាន​នរណាម្នាក់​អាចមក​ប្រកែក​គ្នា​យកឈ្នះ​ថា ទាល់តែ​ប្រើពាក្យ "lol" ឬ "hahaha" ទើបត្រូវ​នោះទេ​។ ផ្ទុយ​មកវិញ មនុស្ស​នៅ​អេ​ស្ប៉ា​ញ​បញ្ចេញ​សំណើច​របស់ខ្លួន​ដោយ​សរសេរថា jajaja ខណៈ​នៅ​ថៃ​គេ​បង្ហាញ​រឿង​គួរ​ឲ្យ​អស់សំណើច​ដោយ​សរសេរ 55555​។ ខាងក្រោម​នេះ​គឺជា​របៀប​សរសេរ​ដែល​បង្ហាញ​ពី "​សំណើច​" នៅ​ជុំវិញ​ពិភពលោក​។ 

* អង់គ្លេស​អាមេរិក​: Hahaha ឬ LOL
​ជួនកាល​គេ​ប្រើ hehehe ឬ ROEL (​ប្រសិនបើ​គួរ​ឲ្យ​អស់សំណើច​ខ្លាំង​) ឬ ឥឡូវ​គេ​ក៏​ប្រើពាក្យ LMAO ដែរ​។ ហើយ​ពាក្យ ROFLMAO និង ROFL ក៏​គេ​ប្រើ​ក្នុងន័យ​ស្មើ Hahaha ឬ LOL ផងដែរ​។ 

* អ៊ីតាលី​: Ah ah ah ah
* ចិន​:  哈哈 ឬ  嘻嘻 (​អាន​ថា​ស៊ី​ស៊ី = haha) 
* កូរ៉េ​: Kkkkk ស្រដៀង​នឹង hahaha
* នី​ហ្សេ​រី​យ៉ា​: LWKMD មានន័យថា "​ខ្ញុំ​អស់សំណើច​ចង់​ស្លាប់​"
* ក្រិ​ក​: Xaxaxa 
* ប្រេ​ស៊ី​ល​: Rsrsrsrs
* បារាំង​: Mdr
* អ៊ី​ស្លង់​: híhíhí
* ថៃ​: 55555
* ជប៉ុន​: Www
* អេ​ស្ប៉ា​ញ​: Jajajajaja
* ដា​ណឺ​ម៉ាក​: hæ hæ