adverise with khmeread 1

​ចង់​ផ្ទុ​ញ​? N’Golo Kante អរគុណ Eden Hazard ដែល​ជួយ Leicester ឈ្នះ EPL រដូវ​កាល​មុន

​    ​ចំណូល​ថ្មី​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ N’Golo Kante បាន​បង្ហើប​ឱ្យដឹងពី​ពាក្យ​ដំបូង​របស់គាត់​ដែល​បាន​និយាយ​ទៅកាន់​មិត្ត​រួម​ក្រុម​ថ្មី Eden Hazard បន្ទាប់ពី​ផ្ទេរ​ក្នុង​ទីផ្សា​រដូវក្តៅ​របស់គាត់​ពី​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស​កញ្ជ្រោង Leicester City​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​បារាំង​ដែល​បាន​ផ្ទេរ​ក្នុងតម្លៃ​ខ្លួន ៣២​លាន​ផោន ពី​ទឹកដី King Power មក Stamford Bridge កាលពី​ខែ​មុន​រូបនេះ បាន​ថ្លែង​អំណរ​អគុណ​ទៅ Hazard ភ្លាម​ពេលដែល​គាត់​មកដល់​ផ្ទះ​ថ្មី​សម្រាប់​តួនាទី​របស់ Hazard ដែល​បាន​ជួយ​ក្រុម Leicester មានឱកាស​លើក​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​អន្តរជាតិ​បែលហ្ស៊ិក Hazard មិនបាន​បំពេញ​តួនាទី​បាន​ប្រសើរ​នោះឡើយ​កាលពី​រដូវ​កាល​មុន​ក្នុង​ឯកសណ្ឋាន Chelsea ប៉ុន្តែ​ដំណើរ​ឆ្ពោះ​ទៅដល់​ចុងបញ្ចប់​នៃ​ការ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស​រូបគេ​បែរជា​លេង​ឡើង​ជើង​សឹង​មិនគួរ​ឱ្យ​ជឿ និង​បាន​ទម្លុះ​សំណាញ់​ទី​តាម​ស្មើ​ក្នុងជំនួប​ជាមួយ Tottenham Hotspurs ក្នុង​ខែឧសភា ដែល​បានធ្វើឱ្យ​ក្រុម Leicester ក្លាយជា​ម្ចាស់​ជើងឯក​ដោយ​គ្មាន​ឧបសគ្គ​។​

​    ​Kante បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ​ផ្លូវការ​របស់ Chelsea ថា "​ខ្ញុំ​បាន​ស្ថិតនៅ​ជាមួយ​មិត្ត​រួម​ក្រុម​នៅឯ​ផ្ទះ​របស់ Jamie Vardy ហើយ​ពេលដែល​យើង​បានឃើញ Chelsea កំពុង​បរាជ័យ​ក្នុង​លទ្ធផល ២-០ នៅឯ​តង់​ទីមួយ​ក្នុងជំនួប​ជាមួយ Tottenham ពួកយើង​បាន​និយាយថា​ឥឡូវ​វ​យើង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជាមួយ Everton ប៉ុន្តែ​នៅ​ចុងបញ្ចប់​វា​ពិតជា​រាត្រី​មួយ​ដ៏​ពិសេស​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពេលដែល​ខ្ញុំ​បានឃើញ Eden Hazard ទីនេះ​នៅ Chelsea ខ្ញុំ​បាន​និយាយ​ទៅកាន់​គាត់​ថា​អ្នក​ប្រហែលជា​មិនដឹង​ទេ ប៉ុន្តែ​អ្នក​រាល់គ្នា​អរគុណ​អ្នក​សម្បើម​ណាស់​"៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់