adverise with khmeread 1

ធាតុពិត​របស់​ពួក​អ្នក​ប្រយុទ្ធ ISIS គឺ​កំសាកញី​ហួស​ស្មាន​ទៅទៀត ពេល​ជួប​អ្នក​ប្រយុទ្ធ​ពិតប្រាកដ​

    ​ពួក​ភេរ​វករ ISIS ដ៏​ស្លេកស្លាំង​និង​ភ័យ​ស្លន់ស្លោ​បាននាំគ្នា​លើកដៃ​ឡើងលើ​ទាំង​តក់​ស្ល​ត់​ពេក​ក្រៃ បន្ទាប់ពី​ត្រូវ​ឡោមព័ទ្ធ​ដោយ​កងទ័ព​លី​ប៊ី​គាំទ្រ​ដោយ​អង់គ្លេស​។ នេះ​បើតាម​រូប​ភេ​ព​បញ្ចេញ​ដោយ​វេ​ប​សាយ The Sun កាលពី​ថ្ងៃអាទិត្យ​។ 

​     អង្គភាព​ពិសេស​របស់​ចក្រភព​អង់គ្លេស​បាន​កំពុង​បង្ហាត់​ដល់​ទាហាន​ក្នុងប្រទេស​នៅ​អាហ្វ្រិក​ខាងជើង​មួយ​នេះ ខណៈដែល​ពួកគេ​ព្យាយាម​កម្ចាត់​ចោល​ឱ្យអស់​នូវ​ពួក​ជ្រុលនិយម​ពី​ទីក្រុង Sirte ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ 

​    ​ហើយ​រូបភាព​មួយ​សន្លឹក​នេះ​បាន​សបញ្ជាក់​យ៉ាងច្បាស់​ថា ការបណ្តុះបណ្តាល​របស់​អង់គ្លេស​គឺ​ពិត​ជាមាន​ប្រសិទ្ធភាព ខណៈដែល​ទ័ព​លី​ប៊ី​បាន​ភ្ជង់​កាំភ្លើង​ដាក់​ពួក​ជី​ហាត​ពីរ​នាក់​។ 

​    ​ដោយ​បោះ​អាវុធ​ចោល​នៅ​ដី ជន​ជ្រុលនិយម​ពីរ​នាក់​ក្នុង​ឈុតខ្មៅ​នេះ​បាន​លើកដៃ​ឡើងលើ ខណៈដែល​ពួកគេ​សុំ​ចុះចាញ់​ទាំង​ភ័យញ័រ​ខ្លួន​។ 

​    ​ពួក ISIS បាន​ព្យាយាម​បង្កើត​ទីតាំង​រឹងមាំ​របស់ខ្លួន​ក្នុងប្រទេស​លី​ប៊ី​តាំងពី​ការដួលរលំ​របប​លោក Muammar Gaddafi ក្នុង​ឆ្នាំ ២០១១ មក​៕

​ប្រភព​៖ The Sun

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់