adverise with khmeread 1

Dejan Lovren ប្រាក់​ឈ្នួល ៦៥០០០ផោន​ជាប់​លេង​ឱ្យ Liverpool ពេក មិនដឹង​ភរិយា​លួច​សហាយស្មន់​ជាមួយ​កម្មករ​ប្រាក់​ឈ្នួល ២០០ផោន​

​    ​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Dejan Lovren បាន​ខកខាន​ព្រឹត្តិការណ៍ Euro 2016 ដោយសារតែ​គាត់​ដឹងថា ប្រពន្ធ​របស់គាត់​សហាយស្មន់​ជាមួយ​កម្មករ​ព្រៃឈើ​ម្នាក់​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ក្រូ​អាស៊ី​ដែល​បាន​ចូលរួម​ជាមួយ Liverpool ក្នុងតម្លៃ​ខ្លួន ២០​លាន​ផោន កាលពី​ឆ្នាំ ២០១៤ និង​មាន​ប្រាក់​ឈ្នួល ៦៥.០០០​ផោន ក្នុង​មួយ​សប្តាហ៍​រូបនេះ បាន​ទាត់​ប្រពន្ធ​របស់គាត់​នាង Anita ឱ្យចេញ​ឆ្ងាយ​ពី​ជីវិត​របស់គាត់ បន្ទាប់ពី​ដឹងថា​នាង​បាន​លួច​សាហា​ស្មន់​ជាមួយនឹង​មិត្ត​ចាស់​ម្នាក់​មានឈ្មោះ Dario Torbic ដែល​ត្រូវគេ​ជឿជាក់ថា​មាន​ប្រាក់​ឈ្នួល​ត្រឹមតែ ២០០​ផោន​ប៉ុណ្ណោះ​ក្នុង​មួយខែ​។​

​    ​តារាបាល់ទាត់​វ័យ ២៧​ឆ្នាំ រូបនេះ​បានទទួល​រង​ការឈឺចាប់ និង​អាម៉ាស់​បំផុត ពេលដែល​គាត់​បានដឹង​ពី​ភាពមិនស្មោះត្រង់​នៅ​នឹង​មុខ ប៉ុន្តែ​មិត្ត​ជា​កម្មករ​របស់គាត់​និយាយថា គាត់​ប្តេជ្ញា​ការ​ជាមួយ​ម្តាយកូន​បី​រូបនេះ​បន្ទាប់ពី Dejan Lovren ទាត់​នាង​ចោល​។

​    ​គូស្នេហ៍​ទាំងពីរ​នេះ​បាន​រួមរស់​ជាមួយគ្នា​ចាប់តាំងពី​ពួកគេ​មាន​អាយុ ១៦​ឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​ទំនាក់ទំនង​កាលពីពេល​ថ្មីៗ​នេះ​បាន​ឈានដល់​ផ្លូវបំបែក​។​

​    ​យោងតាម​វេ​ប​សាយ The Sun បាន​បញ្ជាក់ថា នាង Anita បាន​ជួប​ជាមួយ Dario កាលពី​ខែធ្នូ​ឆ្នាំមុន ពេលដែល​នាង​បាន​ទៅលេង​ផ្ទះ​របស់​នាង​នៅ​ទីក្រុង​កំណើត Zagreb ហើយ​អំឡុង​នាង​វិលត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ នាង​បាន​ជួប​ជាមួយ​គាត់​ម្តងទៀត​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Liverpool ។​

​    ​បន្ទាប់ពី​ជួបជុំគ្នា ដៃគូ​ទាំង​ពីរបាន​ផ្តោះ​ប្តូរ​សារ​ជាមួយគ្នា​ជា​ទម្លាប់ ហើយ​ក្នុង​ខែមីនា នាង​បាន​ត្រឡប់​ទៅកាន់​ក្រូ​អាស៊ី​មួយរយៈ​ពេល​ខ្លី ជា​កន្លែង​ដែល​នាង​ពិគ្រោះ​យោបល់​ជាមួយនឹង​មេធាវី​លែងលះ មុនពេល​ដែល​នាង​ត្រឡប់មកផ្ទះ​របស់​គ្រួសារ​នាង​វិញ​ជាមួយនឹង​កូនៗ​ទាំងបី​របស់ Lovren៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់