adverise with khmeread Untitled 1

មិន​នឹកស្មាន ១៣ កន្លែង​ក្នុង​គំនូស​ជីវ​ច​ល​របស់ Disney តាមពិត​គឺ​ចម្លង​ចេញពី​ទីកន្លែង​ពិត​ទាំងអស់ ហើយ​អង្គរវត្ត​ក៏មាន​ក្នុងនោះដែរ​

    ​ពិតណាស់​រឿង​តុក្កតា Disney បាន​យក​ទីតាំង​ពិត​មក​ដាក់​ក្នុង​ភាពយន្ត​របស់ខ្លួន​ដែល​អ្នក​មិន​បានដឹង​ពីមុនមក​នោះទេ​។​

​    ​ទីតាំង​ទាំងនោះ​មាន ១៣ កន្លែង​រួមមាន​៖

​    ​១. ព្រះបរមរាជវាំង Sultan ក្នុង​រឿង Aladdin​។ ខាងក្រៅ​គឺជា​ប្រាសាទ Taj Mahal ក្នុង​ទីក្រុង Agra ប្រទេស​ឥណ្ឌា​។​

​    ​២. ប្រាសាទ​ក្នុង​រឿង Beauty and The Beast​។ ខាងក្រៅ​គឺជា Chateau De Chambord ក្នុង​ទីក្រុង Loir-Et-Cher ប្រទេស​បារាំង​។​

​    ​៣. ភូមិតូច​មួយ​ក្នុង​រឿង Beauty And The Beast​។ ខាងក្រៅ​គឺជា ទីក្រុង Alsace ប្រទេស​បារាំង​។​

​    ​៤. ព្រះរាជវាំង​ទឹក​ក Elsa ក្នុង​រឿង Frozen​។ ខាងក្រៅ​គឺជា​សណ្ឋាគារ Hotel De Glace ក្នុង​ទីក្រុង Quebec ប្រទេស​កាណាដា​។​

​    ​៥. ប្រាសាទ Dunbroch ក្នុង​រឿង Brave​។ ខាងក្រៅ​គឺជា​ប្រាសាទ Elean Donan Castle ចក្រភព​អង់គ្លេស​។​

​    ​៦. ភូមិ​របស់ Pacha ក្នុង​រឿង The Emperor's New Groove​។ ខាងក្រៅ​គឺជា​ប្រាសាទ Machu Picchu ក្នុង​ទីក្រុង Cusco ប្រទេស​ប៉េ​រូ​។​

​    ​៧. ប្រាសាទ Royal ក្នុង​រឿង Sleeping Beauty​។ ខាងក្រៅ​គឺជា ប្រាសាទ Neuschwanstein ក្នុង​ទីក្រុង Bavaria ប្រទេស​អាល្លឺម៉ង់​។​

​    ​៨. រឿង The Kingdom In Tangled​។ ខាងក្រៅ​គឺជា Mont Saint-Michel ក្នុង​ទីក្រុង Normandy ប្រទេស​បារាំង​។​

​    ​៩. រឿង Emperor's Home In Mulan​។ ខាងក្រៅ​គឺជា​រាជវាំង​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​    ​១០. រឿង The Cathedral In The Hunchback of Notre Dame​។ ខាងក្រៅ​គឺជា​វិហារ Notre Dame Cathedral ក្នុង​ទីក្រុង​ប៉ារីស​។​

​    ​១១. រឿង Prince Eric's Castle In The Little Mermaid​។ ខាងក្រៅ​គឺជា Chateau De Chillon ក្នុង​ទីក្រុង Geneva ប្រទេស​ស្វ៊ី​ស​។​

​    ​១២. រឿង Queen's Castle In Snow White​។ ខាងក្រៅ​គឺជា​ប្រាសាទ Segovia Castle ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​១៣. រឿង City In Atlantis: The Lost Empire ខាងក្រៅ​គឺជា ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា​៕

adverise with khmeread

មតិយោបល់