adverise with khmeread 1

Luis Suarez ចាញ់​អតីត​ក្លឹប​សំណព្វ Liverpool ទក់​សាច់​ហើយ​នៅ​ឆ្លៀត​ចំអក​ម៉ូត​សក់​របស់ Firmino ទៀត​

    ​គ្មាន​បញ្ហា​អ្វី​ឡើយ​ចំពោះ​អ្វីដែល​គាត់​បានធ្វើ ព្រោះ​ប្រិយមិត្ត​ហង្ស​ក្រហម Liverpool នឹង​នៅតែ​ស្រឡាញ់ Luis Suarez ជានិច្ច​។

​    ​ជា​ស្តែង រូបគេ​និង Coutinho ហាក់ដូច​ត្រូវរ៉ូវ​គ្នា​សម្បើម​ណាស់​ដោយ​លួច​សើចចំអក​ឱ្យ​ម៉ូត​សក់​របស់ Bobby Firmino ពេល​កីឡាករ Barcelona និង Liverpool ត្រៀម​ចេញមក​លើ​វាលស្មៅ​នៅ​កីឡដ្ឋាន Wembly កាលពី​ថ្ងៃ​សៅរ៍​។

​    ​ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​កាលពី​ថ្ងៃ​សៅរ៍​នេះ ក្រុម​របស់លោក Jurgen Klopp បាន​បំបាក់​ជើងឯក​អេ​ស្ប៉ា​ញ Barcelona ផុយៗ​ក្នុង​លទ្ធផល ៤-០ ក្នុង​ទឹកដី Wembley ដែល​ធ្វើ​ឱ្យគេ​នឹកឃើញ​ភ្លាម​ដល់​ថ្ងៃ​ដែល Liverpool ប៊ិះ​ដណ្តើមបាន​ជើងឯក Premier League កាលពី​ឆ្នាំ ២០១៤​។ ដូច្នេះ លទ្ធផល​ឈ្នះ​ដ៏​ប្រពៃ​នេះ​អាចជា​សញ្ញា​បង្ហាញថា ពាក្យស្លោក​ប្រចាំត្រកូល​របស់​ហង្ស​ក្រហម​គឺ "​ឆ្នាំក្រោយ​នឹង​ក្លាយជា​ឆ្នាំ​របស់​យើង​" នឹង​ក្លាយជា​ការពិត​មែនឬ ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp?៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់