adverise with khmeread B

១៦ រោគសញ្ញា​នេះ​បង្ហាញថា​ថ្លើម​របស់​អ្នក​កំពុង​រុំ​ដោយ​ជាតិ​ខ្លាញ់ និង ជាតិពុល​

    ​ថ្លើម​មាន​សារៈសំខាន់​ណាស់​ក្នុង​រាងកាយ​របស់​មនុស្ស ព្រោះ​រ៉ាប់រង​ចំពោះ​ដំណើរការ​ជាង ៤០០ នៅក្នុង​ខ្លួនប្រាណ​មនុស្ស ដូចជា​បណ្ដេញ​ជាតិពុល និង​កាកសំណល់​មិនចាំបាច់​ក្នុង​រាងកាយ​ជាដើម​។​

​    ​មុខងារ​សំខាន់បំផុត​របស់​ថ្លើម​គឺ​បំ​លែង​ជាតិពុល​ទៅជា​កាកសំណល់ ដែល​បន្ទាប់មក​វា​នឹង​បញ្ចេញ​ពី​ប្រព័ន្ធ​រាងកាយ​។​

​    ​ដំណើរការ​នៃ​ការលុបបំបាត់​ជាតិពុល​ដោយ​ថ្លើម​គឺមាន​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ដំបូង​ពាក់ព័ន្ធ​ទៅនឹង​អង់ស៊ីម​បំ​លែង​ជាតិពុល​វត្ថុ​រាវ​ទៅជា​សមាសធាតុ​មិន​បង្ក​គ្រោះថ្នាក់ ដែល​បំបាត់​ជាតិ​នៅ​ដំណាក់កាល​ទី​ពីរ​។​

​    ​ដំណាក់កាល​ទី​ពីរ ជាតិពុល​ទាំងអស់​ជាមួយនឹង​ម៉ូលេគុល​ផ្សេងៗ​នឹង​រលាយ​តាម​ទឹក (​នោម​, ញើស​) ដែល​អនុញ្ញាត​រាងកាយ​បញ្ចេញ​ចោល​នូវ​ជាតិពុល​ទាំងនោះ​។​

​    ​ប៉ុន្ដែ​មាន​ជាតិពុល​ខ្លះ​ដែល​ថ្លើម​មិនអាច​បញ្ចេញ​បាន និង​បណ្ដាលឱ្យ​ថ្លើម​ខូច​។ ជាតិពុល​ទាំងនោះ​គឺ​មក​តាមរយៈ​ទឹក ថង់​ប្លា​ស្ទិ​ច ដី ខ្យល់អាកាស ។​ល​។​

​    ​រោគសញ្ញា​នៃ​ថ្លើម​មាន​ជាតិពុល​និង​ជាតិ​ខ្លាញ់ ៖
​    ​- ប្រព័ន្ធ​រំលាយ​ពិបាក​ដុត​ជាតិ​ខ្លាញ់​
​    ​- ខ្យល់​ដង្ហើម​អាក្រក់​រ៉ាំរ៉ៃ​
​    ​- ងាយ​ប្រតិកម្ម​ជាមួយ​ជាតិគីមី​
​    ​- លែងមាន​ថង់​ទឹកមាត់​
​    ​- អា​ឡែ​ហ្ស៊ី​
​    ​- កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ថប់​បារម្ភ​
​    ​- កើតមុន ឬ​ជំងឺ​ស្បែក​
​    ​- ឈឺក្បាល​ប្រកាំង​/​ឈឺក្បាល​នៅ​ពីក្រោម​ភ្នែក​/​ឈឺក្បាល​វិលមុខ​
​    ​- ឈឺ​សាច់ដុំ ឬ​សន្លាក់​រ៉ាំរ៉ៃ​
​    ​- បែកញើស​ហួសប្រមាណ​
​    ​- ឡើង​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​
​    ​- អស់កម្លាំង​រ៉ាំរ៉ៃ​
​    ​- ឈឺពោះ​/​ទល់លាមក​/​ដើរខ្យល់​ច្រើន​/​រាគរូស​/​ជំងឺ​ហើមពោះ​
​    ​- អារម្មណ៍​គិត​ទុទិដ្ឋិនិយម​រហូត​
​    ​- អតុល្យភាព​អ័រម៉ូន​
​    ​- គិត​អ្វី​ក៏​សុញ​៕

adverise with khmeread
ប្រភព៖ healthylifemaster

អ្នកនឹងចូលចិត្ត

មតិយោបល់