adverise with khmeread 1

ពេល​ភ្ញាក់​កណ្តាលយប់​ចេញ​បត់ជើង​តូចធំ ត្រូវ​បិទ​ភ្នែក​ម្ខាង​! មូលហេតុ​ពិតជា​មិន​នឹកស្មាន​ដល់​!

    ​រាងកាយ​មនុស្ស​យើង​ដូចជា​អព្ភូតហេតុ​មួយ​អ៊ីចឹង ដូចជា​ពេល​របួស​និង​ដាច់​សាច់​រយះ​វា​នឹង​ជា​មុខរបួស​ដោយ​ខ្លួន​វា​ប្រសិនបើ​អ្នក​មិនឱ្យ​ប៉ះពាល់​ទឹក ឬក៏​មេរោគ​ផ្សេងៗ​។​

​    ​ដោយសារតែ​មនុស្ស​មាន​រាងកាយ​អច្ឆរិយៈ ដែល​ខ្លួន​យើង​ផ្ទាល់​មិនដឹង​សោះ​នោះ នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរឱ្យ​បិទ​ភ្នែក​ម្ខាង នៅពេល​ចូល​បង្គន់​នៅ​កណ្ដាលយប់​។​

​    ​សូម​ព្យាយាម​បិទ​ភ្នែក​ម្ខាង ខណៈដែល​អ្នក​ចូលទៅ​បន្ទប់ទឹក​កណ្ដាល​អា​ធ្រា​ត្រ​។ យោងតាម​វេជ្ជបណ្ឌិត Mercola ផលប៉ះពាល់​នៃ​ពន្លឺភ្លើង​អំពូល​ចាំង​ដល់​សរសៃ Retina របស់​ភ្នែក ដោយ​បោក​បញ្ឆោត​ខួរក្បាល​របស់​អ្នក​ឱ្យ​គិតថា វា​គឺជា​ពេល​ថ្ងៃត្រង់​។ ដោយសារ​មូលហេតុ​នេះហើយ​ទើប​ធ្វើឱ្យ​អ្នក​ពិបាក​គេង​លក់​វិញ​។​

​    ​ដូច្នេះ​ពេល​អ្នក​បិទ​ភ្នែក​ម្ខាង​នៅ​កណ្ដាលយប់ អ្នក​អាចធ្វើឱ្យ​ភ្នែក​ម្ខាង​ងងឹត និង​ពេល​ចូលទៅ​គេង​វិញ​គឺ​ដេកលក់​ដូច​កូនក្មេង​អ៊ីចឹង ព្រោះ​សរសៃ Retina មិន​យល់ថា​វា​ជា​ពេល​ថ្ងៃត្រង់​នោះទេ​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់