adverise with khmeread 1

ចាប់ផ្តើម​ពិសា​ទឹក​ស្ពៃក្តោប​ពី​ពេលនេះ​ទៅ​! ចាំ​អាន​អត្ថបទ​នេះ​រកមើល​ហេតុផល​

    ​អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​ពិសា​ទឹក​ស្ពៃក្ដោប ដោយសារ​មូលហេតុ​ប្រាំ​យ៉ាង​។ ស្ពៃក្ដោប​សម្បូរ​ទៅដោយ​សារធាតុ​ល្អៗ​ជាច្រើន​ដូចជា ជាតិ Beta-Carotene ជាតិ​សរសៃ​ហ្វា​យ​បឺ វីតាមីន B1, B6, C, E និង K ជាតិ​អ៊ីយ៉ូត ម៉ាញេស្យូម ជាតិ​ដែក កាល់ស្យូម និង​ស្ពាន់ធ័រ​។ មូលហេតុ​ដែល​អ្នក​គួរ​ពិសា​ទឹក​ស្ពៃក្ដោប​គឺ​៖

​    ​១. ព​ន្លឿ​ន​ព្យាបាល​ដំបៅ​
​    ​២. បង្ការ​ជំងឺមហារីក​
​    ​៣. បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​
​    ​៤. បញ្ចុះទម្ងន់​
​    ​៥. និង ធ្វើឱ្យ​ស្បែក​ស្រស់ស្អាត​។​

​    ​* គ្រឿងផ្សំ​
​    ​- កាត់​ស្ពៃក្ដោប​ចំនួន ៣ ចានចង្កឹះ​
​    ​- ទឹក ៣/៤ នៃ​កែវ​
​    ​- អំបិល​សមុទ្រ ១ ស្លាបព្រា​កាហ្វេ​

​    ​កិន​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់មក​ដាក់ចូល​ក្នុង​កែវ​មាន​គំរប​មួយ​ទុកចោល​បី​ថ្ងៃ​នៅ​កន្លែង​ដែលមាន​សីតុណ្ហភាព​ល្មម​។ បន្ទាប់ពី​បី​ថ្ងៃ​សម្រិត​យក​ទឹក​ទុក​ក្នុង​ទូទឹកកក ហើយ​ផឹក​វា ១/២ កែវ​រៀងរាល់ថ្ងៃ ពិសា​ពេលណា​ក៏បាន​។ ពេល​អស់ លោកអ្នក​អាច​បន្តធ្វើ​មួយឈុត​ទៀត ដើម្បី​រក្សា​សុខភាព​៕

adverise with khmeread
ប្រភព៖ mywaytohealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់