adverise with khmeread 1

ហាន់​សំបក​ក្រូច​ភ្លា​ត្រាំ​ប្រេង​អូ​លីវ​ទុក​សិន​ទៅ​! ចាំមើល​វា​ជួយ​អ្វីខ្លះ​ដល់​ជើង​រលាក​និង​ឈឺ​?

    ​លក្ខណៈសម្បត្តិ​ព្យាបាល​របស់​ក្រូច​ភ្លា​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ទូទាំង​សាកលលោក​។ ក្រូច​ភ្លា​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ឈឺ​បំពង​ក់ ពិបាក​រំលាយ​អាហារ បញ្ហា​ធ្មេញ និង​វិលមុខ ហូរឈាម​ខាងក្នុង ឈឺសន្លាក់​ឆ្អឹង រលាក ធាត់ ជំងឺ​ផ្លូវដង្ហើម ជំងឺ​អាសន្នរោគ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​វា​ក៏មាន​អត្ថប្រយោជន៍​សម្រាប់​សក់​និង​ស្បែក​ដែរ​។​

​    ​ក្រូច​ភ្លា​មាន​អត្ថប្រយោជន៍​មហាសាល​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បណ្ដេញ​ជាតិពុល​ចេញពី​រាងកាយ និង​លាង​ឈាម​។ ក្រូចឆ្មា​ផ្ទុក​នូវ​សារធាតុ​ដូចជា​វីតាមីន A, C, B1, និង B6 ជាតិ​ម៉ាញ៉េ​ស្យូ​ម Bioflavonoids, Pectin អាស៊ីតហ្វូលីក ផូស្វ័រ កាល់ស្យូម និង​ប៉ូ​តា​ស្យូ​ម​។​

​    ​* វិធី​យក​សំបក​ក្រូច​ភ្លា​បំបាត់​ឈឺសន្លាក់​រ៉ាំរ៉ៃ​
​    ​ហាន់​សំបក​ក្រូច​ភ្លា​ដាក់​ក្នុង​ដប​មាន​គម្រប​មួយ បន្ទាប់​មកចាក់​ប្រេង​អូ​លីវ​ចូល​។ បិទ​គម្រប ទុកចោល ២ សប្ដាហ៍​។ បន្ទាប់ពី ២ សប្ដាហ៍ យក​ប្រេង​នោះមក​លាប​លើ​ជើង​រលាក ហើម​និង​ឈឺចាប់ ថ្នមៗ ហើយ​យក​បង់​មក​រុំ​ទុកចោល​មួយ​យប់​។ ធ្វើបែបនេះ​រហូតដល់​តែ​អ្នក​បាន​ធូរស្រាល​៕

adverise with khmeread
ប្រភព៖ naturalcuresplanet

អ្នកនឹងចូលចិត្ត

មតិយោបល់