adverise with khmeread Cilantro

ខ្វះ​ឬ​លើស​ជាតិ​ដែក​សុទ្ធតែ​មិនល្អ​ដល់​សុខភាព​! នេះ​ជា​ឱសថ​ជួយ​កម្ចាត់​លើស​ជាតិ​ដែក​ពី​ក្នុង​ខ្លួន​បាន ៨៥%

    ​ជាតិ​ដែក​ច្រើនពេក​ជារឿយៗ​បណ្ដាលឱ្យមាន​ជំងឺ​ជាច្រើន​និង​បញ្ហា​សុខភាព​ដូចជា​ជំងឺ​បេះដូង មហារីក បញ្ហា​ផ្លូវ​អារម្មណ៍ ខ្សោយ​បញ្ញា ជំងឺ​សួត ឆ្អឹង​ខ្សោយ និង​ជំងឺ​តម្រងនោម​។​

​    ​ភ្លៅកង្កែប គឺជា​ឱសថ​ធម្មជាតិ​មួយ ដែលមាន​នូវ​សារធាតុ​រ៉ែ​ដូចជា​កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ម៉​ង់​កា​ណែ​ត ។​ល​។​

​    ​ប្រភេទ​បន្លែ​មួយ​នេះ​អាច​បន្សុទ្ធ​ជាតិ​ដែក​ដែល​លើស​ចេញពី​រាងកាយ និង​ជាតិពុល​ផ្សេងៗ​ទៀតផង​ដែរ​។ មួយវិញទៀត វា​ក៏​ជា​រុក្ខជាតិ​ដ៏​អស្ចារ្យ​ជួយ​កម្ចាត់​ជាតិ​បា​រ៉​ត​ចេញពី​ប្រព័ន្ធ​រាងកាយ​ផងដែរ​។​

​    ​យោងតាម​ការសិក្សា​ជាច្រើន ភ្លៅកង្កែប​មាន​សារធាតុ​ប្រឆាំងនឹង​មេរោគ​ផ្សិត​ខ្លាំង ជា​ថ្នាំ​សម្លាប់​មេរោគ និង​ការពារ​រលាក ហើយ​វា​អាច​កាត់បន្ថយ​ការ​រលាក​និង​ការឆ្លង​មេរោគ​យ៉ាង​ឆាប់រហ័ស​ផងដែរ​។​

​    ​នេះ​ជា​របៀប​ប្រើប្រាស់​ភ្លៅកង្កែប​៖

​    ​- ភ្លៅកង្កែប​កន្លះ​កែវ​
​    ​- ម្សៅ​ស្រូវ​សាឡី ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​ផ្លែ​ប៉ោម កន្លះ​កែវ​
​    ​- ទឹក​ធម្មតា កន្លះ​កែវ​

​    ​កិន​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា បន្ទាប់មក​ពិសា​វា​ពេលណា​ក៏បាន ហើយ​យូរ​គួរ​ពិសា​វា​ម្តង ដើម្បី​កម្ចាត់​លើស​ជាតិ​ដែក​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់