adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

ខឹងបេះបន្លែមិនបានសុំចាក់ឲ្យរបួសត្រូវប៉ូលិសឃាត់ខ្លួន

    ក្រចេះ​ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកឆ្លូងឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២មករាឆ្នាំ២០១៦បន្ទាប់ពីបានយកដែកចាក់លើបុរសម្នាក់ឲ្យរបួសខណ:ចូលបេះបន្លែរបស់ខ្លួនដោយមិនបានសុំ
    ប៉ូលិសស្រុកឆ្លូងបានឲ្យដឹងថា កាលពីថ្ងែទី៣១ឆ្នូឆ្នាំ២០១៥មានករណីហឹង្សាដោយចេតនា​ នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ​ ស្រុកឆ្លូង​ ខេត្តក្រចេះ។ ក្រោយពេលទទួលបានពាក្យបណ្តឹង នៅព្រឹកថ្ងែទី២មករាឆ្នាំ២០១៦សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​ ឈ្មេាះ​ ម៉ី​ ចានលី​  ភេទប្រុស​  អាយុ​២២ឆ្នាំ​ ។ ​ចំណែកជនរងគ្រេាះ​  ឈ្មេាះ​ កុយ​  ផល្លី​  ភេទប្រុស​  អាយុ​២៩ឆ្នាំ​  ទាំង២នាក់រស់នៅភូមិ-ឃុំកេីតហេតុខាងលេី​  បន្ទាប់ពី ជនដៃដល់បានយកវត្ថុរឹងចាក់ទៅលេីជនរងគ្រេាះបណ្តាលឱ្យរងរបួស​ ដោយមូលហេតុ​  ជនសង្ស័យ​ខឹង​ជនរងគ្រោះ​ទៅបេះបន្លែរបស់ខ្លួនមិនបានសុំ ។​
    បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យជំនាញចាត់ការតាមច្បាប់​ ៕

adverise with khmeread

មតិយោបល់