adverise with khmeread 1

គ្រាប់​ផ្លែឈើ​ទាំងនេះ​ជួយ​សម្លាប់​កោសិកា​មហារីក​ដែល​មិនទាន់​វិវត្តន៍ និង ជួយ​ភ្នែក​ឱ្យមើល​ច្បាស់​

    ​ការសិក្សា​របស់​អេ​ស្ប៉ា​ញ​នាពេល​ថ្មីៗ​នេះ​បាន​រកឃើញថា គ្រាប់​ល្ពៅ​ផ្ទុក​នូវ​សមាសធាតុ​មួយចំនួន ដែល​អាច​សម្លាប់​កោសិកា​មហារីក ដែល​មិនទាន់​វិវត្តន៍​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។ វា​ក៏​ជួយ​ជំរុញ​ភ្នែក​ឱ្យមើល​ឃើញច្បាស់​ល្អ និង​ជួយ​ដល់​ទាំង​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ 

​    ​គ្រាប់​ល្ពៅ​ក៏មាន​គុណសម្បត្តិ​ប្រឆាំង​រលាក​ផងដែរ ជាហេតុ​ជួយ​ឱ្យ​វា​ជា​របស់​ប្រឆាំង​មហារីក​គ្រប់​ប្រភេទ​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​ហើយ​បើ​យោងតាម​ការសិក្សា​របស់​អាល្លឺម៉ង់ ស្ត្រី​ដែល​កំពុង​មក​រដូវ​គួរ​ពិសា​គ្រាប់​ល្ពៅ​រាល់ថ្ងៃ​ដើម្បី​បន្ថយ​ហានិភ័យ ក្នុង​ការកើត​ជំងឺមហារីក​សុដន់​អំឡុងពេល​មាន​រដូវ​។​

​     គ្រាប់​ល្ពៅ​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ម៉​ង់​កា​ណែ​ត ហ្វា​យ​បឺ ប៉ូ​តា​ស្យូ​ម ផូស្វ័រ និង​ស័ង្កសី ដែល​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​។ វា​ក៏​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់ ភ្នែក​មើលឃើញ​ច្បាស់ អារម្មណ៍​ស្រស់ស្រាយ ស្បែក​ស្អាត និង​ស្រក​ទម្ងន់​ផងដែរ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់