adverise with khmeread 36fa222700000578 3728057 image a 77 1470590473784

Zlatan Ibrahimovic ជួយ​បិសាច​ក្រហម Man Utd លើក​ពាន FA Community Shield ចុង​ម៉ោង​

    ​លោក Jose Mourinho បាន​និយាយថា លោក​ត្រូវតែ​ប្តូរ​សភាវគតិ​របស់​ក្រុម​លោក ប្រសិនបើ​លោក​ចង់​ជោគជ័យ​នៅ​កន្លែង​ដែល​លោក Louis van Gaal បរាជ័យ​។ ប៉ុន្តែ​គាត់​ប្រហែល​មិនអាច​ប្តូរ​សភាវគតិ​របស់​កីឡាករ​គាត់​ទាំងអស់​នោះទេ​។ 

​    ​លោក Mourinho នឹងមិន​ព្យាយាម​ផ្លាស់ប្តូរ Zlatan Ibrahimovic នោះឡើយ​។ Mourinho នឹង​បានត្រឹមតែ​ព្យាយាម​ផ្តល់​កន្លែង​មួយ ដែល​ខ្សែប្រយុទ្ធ​ថ្មី​របស់លោក​អាច​លេង​រឹតតែ​ល្អ​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​លោក​អាចធ្វើ​រឿងនេះ​បាន Ibrahimovic ច្បាស់​ជា​សង​មក​លោក​វិញ​យ៉ាង​ពេញចិត្ត​។ 

​    ​ត្រឹមតែ ៩០ នាទី​លេង​ក្នុងការ​បង្ហាញខ្លួន​ផ្លូវការ​ដំបូង Ibrahimovic បាន​ជួយ​ក្រុម​ឱ្យ​ឈ្នះ​មួយ​ប្រកួត​ទៅហើយ​។ ហើយ​មួយ​ប្រកួត​ដែល​ឈ្នះ​នេះ​គឺ​ឈ្នះ​ពាន FA Community Shield ជា​ពាន​លើកទីមួយ​របស់ Ibrahimovic​។ 

​    ​ស្មារតី​ឈ្នះៗ​របស់ Ibrahimovic នឹង​យកឈ្នះ​ចិត្ត​អ្នកគាំទ្រ​ទាំងអស់ ដែល​ខកចិត្ត​អស់ពីរ​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់លោក Louis van Gaal​។ នេះ​ជា​អ្វីដែល​អ្នកគាំទ្រ​ចង់បាន​ពី​ខ្សែប្រយុទ្ធ​លេខ ៩ របស់ខ្លួន​។ មួយ​ក្បាល​ចុង​ម៉ោង​របស់ Ibrahimovic គឺជា​គ្រាប់​បាល់​អស្ចារ្យ​ណាស់​ដែល​ខ្សែការពារ​ប្រធាន​ក្រុម​របស់ Leicester Wes Morgan មិនអាច​ទប់ទល់​ជាប់​នោះឡើយ​។​

​     បញ្ចប់​លទ្ធផល​ដណ្តើមពាន FA Community Shield កាលពី​យប់​ថ្ងៃអាទិត្យ Man Utd បាន​យកឈ្នះ Leicester ២-១ ដោយ​គ្រាប់​ទីមួយ​រកបាន​ដោយ​កីឡាករ​វ័យក្មេង Lingard របស់​បិសាច​ក្រហម នៅ​នាទី​ទី ៣២ គ្រាប់​បាល់​តាម​ស្មើ​រកបាន​ដោយ​កីឡាករ Vardy របស់ Leicester នៅ​នាទី​ទី ៥២ និង គ្រាប់​បាល់​ជ័យជម្នះ​របស់ Man Utd គឺជា​ការ​តែ​ត​ដ៏​អស្ចារ្យ​របស់ Ibrahimovic  នៅ​នាទី​ទី ៨៣​។​

​    ​នេះ​ជាស​ញ្ញា​ប្រកាសថា Man Utd ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រជែង​យកពាន Premier League រដូវ​កាល​នេះ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់