adverise with khmeread Article 3727839 36f86e9100000578 183 964x389

ពិធី​ការិនី​ប៉ុ​សិ៍ BBC អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​អូឡាំពិក​រូបនេះ​កំពុង​ធ្វើឱ្យ​ទស្សនិកជន​ហូរឈាម​ច្រមុះ​អត់​ដឹងខ្លួន​

    ​នេះ​គឺជា​អំឡុងពេល​មួយ​ដែល​នាង Rebecca Adlington បង្ហាញខ្លួន​ដោយ​ស្ទាប​ភ្លៅ​របស់​មិត្ត​រួម​អាជីព​លោក Mark Foster នៅក្រោម​តុ អំឡុង​ការផ្សាយ​បន្ត​ផ្ទា​ស់​ពី​វិញ្ញាសា​ហែល​ទឹក​ក្នុង​ព្រឹត្តិការណ៍​កីឡាករ​អូឡាំពិក​របស់​បុ​ស្តិ៍​ទូរទស្សន៍ BBC កាលពី​ថ្ងៃអាទិត្យ​។​

​    ​អតីត​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​ពីរលើក Adlington វ័យ ២៧​ឆ្នាំ គឺ​កំពុងតែ​បំពេញការងារ​ក្នុង​ទីក្រុង Rio de Janeiro ក្នុងនាម​ជា​អ្នកវិភាគ​ម្នាក់​រួមជាមួយ​លោក Foster វ័យ ៤៦​ឆ្នាំ ដែលជា​អតីត​អត្ត​ព​លិ​ក​កីឡាករ​ឡាំ​ពិ​ក​ផ្នែក​ហែល​ទឹក​។​

​    ​ប៉ុន្តែ​ភ្នែក​មាមរ​បស់​អ្នកទស្សនា​បាន​ប្រទះឃើញ​នាង​យកដៃ​របស់ខ្លួន​ស្ទាប​លើ​ភ្លៅ​របស់ Foster ខណៈដែល​គាត់​បាន​ឆែក​មើល​ឯកសារ​មួយចំនួន​ជាមួយគ្នា​។​

​    ​វា​បាន​កើតឡើង​បន្ទាប់ពី​ពិធី​ការិនី Helen Skelton អ្នក​តំណាងឱ្យ​ការផ្សាយ​បន្ត​ផ្ទាល់​របស់ BBC ផ្នែក​វិញ្ញាសា​ហែល​ទឹក បានធ្វើឱ្យ​អ្នកលេង​បណ្តាញ​សង្គម Twitter ជ្រួលជ្រើម​ដោយសារ​ឈុត​សំពត់​ស្តើង​ខើច​របស់​នាង​។ ក្រៅពី​សកម្មភាព​យកដៃ​លូក​ភ្លៅ​របស់ Foster អ្នកលេង Twitter ក៏បាន​មើលឃើញ​ជើង​ស្រ​ឡូ​ន​ទាំង​គូ​គួរឱ្យ​ច្រណែន​របស់​ Helen Skelton ម្នាក់ទៀតផងដែរ គឺ​ប្រៀប​បី​ដូចជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​អ៊ីចឹង​។ 

​    ​ហើយ​អ្នកទស្សនា​មួយរូប​ថែមទាំង​ចោទប្រកាន់​ពិធី​ការិនី​វ័យ ៣៣​ឆ្នាំ​រូបនេះ​ថា​អត់​បាន​ស្លៀកខោ​ក្នុង​ទៀតផង​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់