adverise with khmeread Unnamed %281%29

ផ្លោះ​របង​ចូល​ផ្ទះ​អ្នកស្រុក​ប៉ង​លួច​...​ម្ចាស់​ភ្ញាក់​ទាន់​ចាប់​ប្រគល់ឱ្យ​ប៉ូលិស​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​ក្នុង ករណី ប៉ុនប៉ង​លួច​​នា​ថ្ងៃទី​៧ ​សីហា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​នៅ ចំណុច​ភូមិ​ភូមិធំ​ ឃុំភូមិធំ​ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​នួន នី ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរមន្ត្រី​អគ្គីសនី។ ​ចំណែក​ជនល្មើស​ឈ្មោះ ​យន់ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាង​លើ​ជនល្មើស បាន​ឡើង​តាមចំរឹង​ទ្វារ របង​ផ្ទះ​ជនរងគ្រោះ ក្នុង​គោលបំណង​លួច​យក​ទ្រព្យសម្បត្តិ។ តែ​ពេលនោះ ម្ចាស់ផ្ទះ​ដឹងខ្លួន​ទាន់​បាន​ស្រែក​ចោរៗ នឹង​បាននាំគ្នា​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យប៉ូលិស​ប៉ុ​ស្តិ៍​រដ្ឋបាល​ភូមិធំ ដើម្បី​សួរនាំ​និង​បញ្ជូនមក អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់