adverise with khmeread 1

ខូច​ម៉េះ​! យក​ដុំថ្ម​គប់​បំផ្លាញ​ផ្ទះ​គេ

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ក្នុងករណី​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​នៅ​ថ្ងៃទី​០៧​ សីហា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៤​ និង​១០​នាទី​នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ហុង សុខ​ឡេង​ ស្ថិតនៅក្នុង ភូមិ​ព្រែ​កតា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​ ​ហុង សុខ​ឡេង ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅៗ ភូមិ​ព្រែ​កតា​ឡៃ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង ខេត្តកណ្ដាល។ ​ការខូចខាត​និង​បាត់បង់​៖ បណ្តាលឱ្យ​ធ្លុះ​ជញ្ជាំង​ស​ង្ក័​សី ០៧​កន្លែង​ និង​បែក​កញ្ចក់​បង្អួច​០២​វង់​។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ហុក ឆៃ​រ៉ា​ក់ ហៅ អាឡេវ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅៗ​ភូមិ​ព្រែ​កតា​ឡៃ ​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង ខេត្តកណ្ដាល ឃាត់ខ្លួន។ ​វត្ថុតាង​ចាប់យក​៖​ ដុំថ្ម​០៩​ដុំ (០៤​ដុំ​នៅលើផ្ទះ​និង​០៥ដុំ​នៅក្រោម​ផ្ទះ​)​។

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​កើតហេតុ​ខាងលើ​ឈ្មោះ​ សាន​ នី ហៅ អា​អំបិល បាន​ដើរ​និយាយថា​ឈ្មោះ ហុក ​ឆៃ​រ៉ា​ក់​ ហៅ​អាឡេវ ជា​អ្នកលក់​ថ្នាំញៀន​។ ពេល​បានឮ​ឈ្មោះ​ សាន នី និយាយ​ដូច្នេះ​ឈ្មោះ​ ហុក​ ឆៃ​រ៉ា​ក់ មាន​កំហឹង​ក៏​យក​ដុំថ្ម​ទៅ​គប់​ផ្ទះ​របស់​ឈ្មោះ ​ហុង សុខ​ឡេង ត្រូវជា​ម្តាយ របស់​ឈ្មោះ​ សាន នី បណ្តាល​ឱ្យ​បែក​កញ្ជក់​បង្អួច​០២ វង់​និង​ធ្លុះ​ជញ្ជាំង​ស​ង្ក័​សី​០៧​កន្លែង​តែម្ដង​។​

    ប៉ូលិស​បន្តទៀតថា លុះដល់​វេលា​ម៉ោង​៤ ​និង​១០​នាទី​ល្ងាច​ថ្ងៃ​ដដែល​កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​រដ្ឋបាល​ព្រែក​អំបិល ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ ភ្លាមនោះ​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី បន្ដ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់