Unnamed %284%29

ដឹក​ទឹកកក​ដើម​លក់​ឱ្យ​ម៉ូយ​មិនសូវ​កាក់កប​....​លក់​ម៉ា​ទឹកកក​វិញ

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​ក្នុងករណី រក្សាទុក​ជួញដូរ​សារធាតុ​ញៀន​​ ដោយ​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក​កើតឡើង​នា​ថ្ងៃទី​០៧​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​គឺ​១.​ឈ្មោះ ហ៊ី ទូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរលក់​ទឹកកក ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) និង​២.​ឈ្មោះ ឈុន នាង ភេទ​ប្រុស​ អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​លើក​ទឹកកក មាន​ទីលំនៅ​ភូមិ​កង​តា​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្តកំពង់ចាម មក​ស្នាក់នៅ​ជាមួយ​ឈ្មោះ ហ៊ី ទូច (​ឃាត់ខ្លួន​)។​

    វត្ថុតាង​ចាប់យក​៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក ០១​កញ្ចប់​ធំ​), ២.​ទូរស័ព្ទ​០៣​គ្រឿង ​និង​៣-​រថយន្ត​ម៉ាក​ទី​តាន់ ទម្ងន់​ផ្ទុក​១.៥​តោន ពណ៌​ខៀវ ពាក់​ស្លាកលេខ ឆ ១៥២៦ ភព​២។​

    ប៉ូលិស​បន្តថា កន្លងមក​ជនល្មើស​ទាំង​២​នាក់​បាន​បើករថយន្ត​ដឹក​ទឹកកក​ដាក់​ឱ្យមូ​យ និង​ធ្លាប់​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​ផងដែរ។ កាលពី​ថ្ងៃទី​០៦ ​សីហា ​ឆ្នាំ​២០១៦ ម៉ោង​៦​ល្ងាច​ឈ្មោះ ហ៊ី ទូច បាន​ឡើង​ទៅយក​គ្រឿងញៀន ០១​កញ្ចប់​ធំ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ពេល​ទិញ​បាន​ឈ្មោះ ហ៊ី ទូច បាន​យក​ថ្នាំញៀន​ទៅ​លាក់ទុក​និង​របាំង​ការពារ​កំដៅថ្ងៃ​ក្នុង​រថយន្ត​ដឹក​ទឹកកក។

    នៅ​ថ្ងៃទី​០៧​ សីហា ​ឆ្នាំ​២០១៦ ម៉ោង​០៦ ​និង​៣០​នាទី ជនល្មើស​ទាំង​០២​នាក់​បាន​បើក​រថយន្ត មក​យក​ទឹកកក​នៅ​ចំណុច​ភូមិ​ក្នុង​ឃុំ​ព្រែ​កតា​មាក់​ដោយមាន​ការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ ពី​សមត្ថកិច្ច​ជំនាញ​ក្តាប់បាន​ពី​សកម្មភាព​ការជួញដូរ​របស់​ជន​ល្មើស​។​

    ខណៈនោះ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក ចុះ​ល្បាត​ធ្វើការ​ស្ទាក់​ឆែកឆេរ រថយន្ត​របស់​ជនល្មើស​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ​នៅក្នុង​រថយន្ត​ហើយ បាន​ឃាត់ខ្លួន​ជនល្មើស​ទាំង​០២​នាក់​និង​វត្ថុតាង​បញ្ជូនមក អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


 

មតិយោបល់