adverise with khmeread Unnamed %285%29

រថយន្ត​យក្ស​ដឹក​លើស​ទម្ងន់​ឡើង​ស្ពាន​មិន​រួច​រអិល​ថយក្រោយ​បុក​របាំង​ថ្ម​ខ្ទេច​

    ភ្នំពេញ ៖ រថយន្ត​ធុន​ធំ​ដឹក​លើស​ទំងន់​រអិល​ថយ​ក្រោយ​បុក​របាំង​ថ្ម​បណ្តាលឱ្យ​រង​ការខូចខាត កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែ​សំណាងល្អ​មិនមាន​អ្នករងរបួស​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​គ្រោះថ្នាក់​នេះ ដោយសារ​រថយន្ត​ស្លាក​លេខ​ភ្នំពេញ​ 3C-0024 ​ដឹកទំនិញ​ធ្ងន់​ពេក មិនអាច​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បាន ក៏​រអិល​ថយក្រោយ បុក​នឹង​របាំង​ទ្រូងផ្លូវ​តែម្តង​។​ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នោះទេ ចំណែកឯ​អ្នកបើកបរ​រថយន្ត និង​ព្រូ​រថយន្ត បានគេច​ខ្លួន​ភ្លាមៗ។

    ក្រោយ​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ដដែល​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់ និង​ចាត់ការ​តាម​នីតិវិធី៕


adverise with khmeread

មតិយោបល់