adverise with khmeread Unnamed %281%29

ស្រវឹងស្រា​បើករថយន្ដ​ស្លាក​លេខ​នគរបាល​ បុក​រះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៣២​កង់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បាន​បើករថយន្ដ ​Land Cruiser ពាក់​ស្លាក​លេខ នគរបាល បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣២​កង់ ហើយ​រថយន្ដ​ឡើង​កល់​ជាប់​លើ​របាំង​ថ្ម​ទៅមុខ​លែងរួច ចំណែក​ម្ចាស់​រថយន្ដ​ក្រោយពី​បង្កហេតុ​រួច​បើកទ្វារ​រថយន្ដ​ចុះ​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ដ​ទុកចោល ឱ្យ​ប៉ូលិស​មូលដ្ឋាន​ឈឺក្បាល។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​ និង​២០​នាទី​យប់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងជើង​មជ្ឈមណ្ឌល​កំសាន្ដ​រ៉ុ​ក​ប្រហែល ២០០​ម៉ែត្រ តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ព្រ​ភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 2-2063 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោគជាំ ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន។​

    ពេលមកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ដ​ឡើង​រត់​លើ​របាំង​ថ្ម​ប្រហែល​ជាង​៣០​ម៉ែត្រ​ទើប​អស់​ល្បឿន​កល់​ជាប់​ទៅមុខ​លែងរួច និង​ខូចខាត​៣២​កង់​។​ ក្រោយពី​បង្កហេតុ​ម្ចាស់​រថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​គេចខ្លួនបាត់​ដោយ​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់