adverise with khmeread Unnamed

អត់​មាន​ការងារ​ធ្វើ​យូរ បែកគំនិត​លួច​រថយន្ត​អតីត​ថៅកែ​មិនបាន​សម្រេច​ជាប់​ខ្នោះ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម បក្សពួក​២​នាក់ ត្រូវ​ថៅកែ​តាម​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ ដោយសារ​សមគំនិត​គ្នាលួច​រថយន្ត​កូរ៉េ​ដឹក​មាន់បំណង​យកទៅលក់ តែ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង១១ យប់​ថ្ងៃទី៧ សីហា ឆ្នាំ២០១៦ នៅតាម​ផ្លូវលំ ភូមិ​ត្រពាំង​ណ​ប់ ឃុំក្រាំ​ម្នាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់​បាន​ម្នាក់​ឈ្មោះ ឌុ​ក ធន់ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ចាប់​មាន់ ស្នាក់នៅ​កា​រ៉ា​ស់​រថយន្ត នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ភូមិ​ស្វាយ​ខម ឃុំ​ដូង​ស្រុក​បាទី ខេត្តតាកែវ។ ​ដោយឡែក​ម្នាក់​ដែល​រត់គេចខ្លួន ឈ្មោះ រ៉ូ អាយុ​២៦ឆ្នាំ ជា​អតីត​អ្នកបើករថយន្ត​ខាងលើ​។​

    តាម​ប្រភពពី​តំណាង​ខាង​រថយន្ត​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ដោយ​ឈ្មោះ រ៉ូ​ ជា​អតីត​អ្នក​បររថ​យន្ត​ដឹក​មាន់នៅ​កា​រ៉ា​ស់ ជាមួយនិង​ឈ្មោះ ឌុ​ក ធន់ ហើយ​ឈ្មោះ រ៉ូ នោះ​ត្រូវ​ថៅកែ​បាន​បញ្ឈប់​ការងារ​ជាង​មួយខែ​មកហើយ។​

    ដោយសារតែ​គេ​ឧស្សាហ៍​លួច​របស់របរ​នៅក្នុង​កា​រ៉ា​ស់ តែ​ឈ្មោះ រ៉ូ នៅតែ​ចេញចូល​នៅ​កា​រ៉ាស់ ម្តងម្កាល ហើយ​នៅ​ថ្ងៃកើតហេតុ គេ​បាន​សមគំនិត​គ្នា ជាមួយ ឈ្មោះ​ ឌុ​ក ធន់ ដោយ​ឱ្យឈ្មោះ ឌុ​ក​ ធន់ យក​សោ​រថយន្ត​មកឱ្យ​គេ និង​បបួលគ្នា​បើករថយន្ត​ចេញទៅនៅ​ម៉ៅ​ង​ជាង​៦​ល្ងាច​ថ្ងៃ​ដដែល។​

    លុះដល់​ម៉ោងជាង​៧​យប់ ថៅកែ​បានមក​កា​រ៉ា​ស់ មិនឃើញ​រថយន្ត​ទើប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល និង​បាត់ឈ្មោះ ឌុ​ក ធន់ ទើប​ថៅកែ មានការ​សង្ស័យ​ព្រោះ​ពួកគេ​ទាំង​២​នាក់ ធ្លាប់​លួច​មាន់ លួច​ទ្រុងមាន់ (​ជ័រ​)​យកទៅលក់​ជា​រើ​យៗ។​

    ប្រភព​បន្តថា ដោយមាន​ការប្រកាស​ឱ្យ​សមត្ថកិច្ច​ជួយ​ស្ទាក់​គ្រប់​ផ្លូវ ជាពិសេស​ផ្លូវ ជាតិ​២​ជា​ផ្លូវ​ទៅ ផ្ទះ​ឈ្មោះ ឌុ​ក ធន់ និង​មួយ​ផ្លូវ​ទៀត​ផ្លូវ​ជាតិ​លេខ​៤ ទើប​ថៅកែ​និង​កូនចៅ​នាំគ្នា​បើករថយន្ត​ជិះ​តាម​ពីក្រោយ​រថយន្ត​ប្រទះឃើញ នៅ​ភូមិ ត្រពាំង​ណ​ប់ ឃុំ​ក្រាំ​ម្នាក់ ស្រុក​អង្គស្នួល បាន​បើករថយន្ត​ដេញ​កាក់ ឃាត់​បាន​ម្នាក់​ និង​ឈ្មោះ រ៉ូ រត់គេចខ្លួន​ចូលទៅ​ព្រៃ​បាត់។​

    ក្រោយពេល​កើតហេតុ ជនសង្ស័យ​ដែល​ឃាត់​បាន​ម្នាក់ ត្រូវ​ថៅកែ​ចាប់​ប្រគល់​មកឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ដែលជា​កន្លែងកើតហេតុ ដើម្បី​កសាង​សំណុំ រឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ ចាត់ការ​បន្ត៕

 

adverise with khmeread

មតិយោបល់