Lukakukanemain

Spur អាច​កេងចំណេញ​យក ៣ ពិន្ទុ​ពី Everton ដែល​កំពុងមាន​បញ្ហា​ដែរ​ទេ​?

English Premier League សប្តាហ៍​ទី ២០
* Everton(11) vs (4)Tottenham Hotspur, 23:00 PM

​ក្រុម Everton ត្រូវ​ខំប្រឹង​ខ្លាំង​ហើយ​​ពេល​ប៉ះ Spur ថ្ងៃនេះ បន្ទាប់​ទទួលបាន​លទ្ធ​ផល​មិនសូវ​សមប្រកប​នា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ យោងតាម​ការប្រកួត ៥ លើក ចុងក្រោយ​ក្រុម​មួយ​នេះ​ឈ្នះ​តែម្តង​គត់​ទៅលើ​ក្រុម​ដែល​កំពុងមាន​ទម្រង់​អន់ Newcastle និង​ធ្វើបាន​សម្រេច​ទាំង​លំបាក​ដោយ​កីឡាករ Tom Cleverley ក្នុង​លទ្ធផល ១-០ នៅ​នាទី ៩០+៣​។ បន្ទាប់ពី​ការប្រកួត​នេះ​បានបញ្ចប់​ត្រឹមតែ​រយៈពេល ២ ថ្ងៃ​ប៉ុណ្ណោះ​ក្រុម Everton បានទទួល​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម Stoke ដោយ​លទ្ធផល ៣-៤ ក្នុង​ទឹកដី​ខ្លួន​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​។ បញ្ហា​របួស​កីឡាករ​ជាច្រើន​បានធ្វើ​ឲ្យ​លោក Roberto Martínez ពិបាក​រៀប​យុទ្ធសាស្ត្រ​ក្នុងការ​ប្រកួត​ស្រប​ពេលដែល កូនក្រុម​របស់ខ្លួន​មាន​ភាព​នឿយហត់​ចំពោះ​ការប្រកួត​ដ៏​មមាញឹក​នាពេល​កន្លងមក​។ វា​ជា​បន្ទុក​រឹតតែ​ធ្ងន់​មួយ​សម្រាប់​ឲ្យ​គ្រូបង្វឹក​រូបនេះ​ពេល​ទទួលភ្ញៀវ​ក្រុម Tottenham Hotspur នា​រាត្រី​នេះ ខណៈ​ក្រុម​ខ្លួន​នឹងត្រូវ​ប៉ះ​ក្រុម​ជើង​ខ្លាំង Manchester City និង Chelsea នា​សប្តាហ៍​បន្ទាប់​ទៀត​។ ទោះបីជា​យ៉ាងណា​កីឡាករ​ខ្សែប្រយុទ្ធ​កណ្តាល​ដ៏​គ្រោះថ្នាក់ Romelu Lukaku គឺជា​កីឡាករ​ដែល​មិនអាច​ធ្វែ​ស​ប្រហែស​បានឡើយ​សម្រាប់​ក្រុម Spur​។​

​ទោះបី​ជាមាន​ភាព​មមាញឹក​ខ្លាំង​លើ​ការប្រកួត​ក្នុង​លី​កនា​ប៉ុន្មាន​សប្តាហ៍​កន្លងមក​ក៏ដោយ ក៏​ក្រុម Tottenham Hotspur នៅតែ​ធ្វើ​បានល្អ​។ ដោយបាន​ផ្តួល​ក្រុម Norwich ក្នុង​ទឹកដី​ខ្លួន​លើ​លទ្ធផល ៣-០ និង​បន្ត​យកឈ្នះ​លើ​ក្រុម Watford ក្រៅ​ទឹកដី ២-១ ក្នុងអំឡុង​ការប្រកួត​ថ្ងៃ Boxing Day ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​បាន​ក្តាប់​យក​ឱកាស​ឡើងទៅ​កាន់​តំបន់​លំដាប់​កំពូល​ទាំង ៤​។ នេះ​អាចជា​មូលហេតុ​ធ្វើ​ឲ្យ​លោក Mauricio Pochettino អាច​នឹង​សម្លឹង​ឃើញ​ជ័យជម្នះ​ម្តងទៀត​ខណៈ​ដៃគូ​ប្រកួត​កំពុងតែ​ជួប​បញ្ហា​។ លោក Pochettino នឹងត្រូវ​ដឹក​ដៃ​កូនក្រុម​របស់លោក​ទៅ​ទឹកដី​ក្រុម Everton ដោយមាន​កីឡាករ Harry Kane ជា​អ្នកដឹកនាំ​នៅ​តំបន់​ខាងលើ ខណៈ​កីឡាករ​ខ្សែបម្រើ​កណ្តាល Mousa Dembélé នឹង​មិនមាន​វត្តមាន​ឡើយនា​រាត្រី​នេះ​។ 

- ៥ ប្រកួត​ចុងក្រោយ​របស់ Everton

- ៥ ប្រកួត​ចុងក្រោយ​របស់ Tottenham Hotspur

- ប្រវត្តិ​ជួបគ្នា ៥ ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ ៖ Everton ១-២ Tottenham Hotspur​

មតិយោបល់