adverise with khmeread Unnamed %281%29

យុរ​ជន​៤​នាក់ ត្រូវជនពាល​មួយក្រុម មាន​គ្នា​៦​នាក់​ដេញ​កាប់​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​! (​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​មួយក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូ​តូ​២​គ្រឿង ចេញពី​ច្រៀង​ខារ៉ាអូខេ ត្រូវ​ជនពាល​មួយក្រុម មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ដេញតាម​ពីក្រោយ ប្រដាប់​ដោយ​ដាវ សាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ប៉ង​ប្លន់​យក​ម៉ូតូ តែ​ប៉ះ​ជាមួយ​សមត្ថកិច្ច​ល្បាត​ដេញ ប្រផាប់​ប្រ​ភីង រត់ចោល​ម៉ូតូ​១​គ្រឿង​ និង​ដាវ​១​ដើម​។​

    ហេតុការណ៍​នេះ កាលពី​វេ​ល​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៨ ខែសីហា ២០១៦ តាមផ្លូវ​ជាតិ​៤ នៅមុខ​សាលាបឋមសិក្សា​អូរ​ដឹ​ម ភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ​២​នាក់​ក្នុងចំណោម​៤​នាក់ មានឈ្មោះ ជៀស តារា អាយុ២២ឆ្នាំ មុខរបរ​និស្សិត​ និង​ម្នាក់ទៀត​ឈ្មោះ ជ័យ សោ​ភ័​ណ្ឌ អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ពួកគេ​ទាំង​២​នាក់​ស្នាក់នៅ សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ជនរងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នៅ​ម៉ោង​ជា​១០​យប់ ពួកគេ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក Zoomer-X ពណ៌ត្រួយ​ចេកស្លាក​លេខ 1DG-9397 មួយគ្រឿង​ទៀត ម៉ាក MSX ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 1DG-5540 បាននាំគ្នា​ចូល​ច្រៀង​ខា​រ៉ា​អូរ​ខេ មួយកន្លែង​នៅ​បុរី​សែន​មនោ​រម្យ តាមផ្លូវ​ជាតិ​៤ ស្ថិតក្នុង​សង្កាត់​កន្ទោក។​

    លុះ​ច្រៀង​លេង​សប្បាយ​ចប់​នៅ​ម៉ោង​កើតហេតុ ពួកគេ​នាំគ្នា​ចេញមក​វិញ គោលបំណង​ត្រឡប់ទៅផ្ទះ​រៀងខ្លួន។ ស្រាប់​ជិះ​ចេញពី​ហាង បាន​បន្តិច​ប្រហែល​ជាង​១០០​មែត្រ ក៏មាន​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង មាន​ម៉ាក ហុងដា​វ៉េវ, ម៉ាក ហុងដា​សង់​សេ​១១០ និង​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដេញតាម​មកពី​ក្រោយ ប្រដាប់​ដោយ​ដាវ សាំ​ម៉ូ​រ៉ៃ រក​កាប់​មកលើ​ពួក តែ​ត្រូវ​ពួកគេ​ភ័យ​ផ្តួល​ម៉ូត​រត់។​

    ចៃដន្យ កម្លាំង​អន្ត​រាមន៍​របស់​ខណ្ឌ​ល្បាត​ដល់ទី​នោះ បាន​បំបែកហ្វូង ដេញចាប់​ជនល្មើស​រហូតដល់​ផ្ទុះអាវុធ ៤​គ្រាប់ ធ្វើឱ្យ​ជនល្មើស​ភ័យ​រត់​ចូល​ក្នុងភូមិ​អង្គ​កែវ​បាត់​តែម្តង​។ ដោយសារ​សមត្ថកិច្ច​មា​ន​គ្នា​តែ​២​នាក់​ពិបាក ក្នុងការ​បង្ក្រាប ហើយ​ជនល្មើស​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​ម៉ាក សង់​សេ​១០០ ប៊ិច​ពណ៌ខ្មៅ​ពាក់​ស្លាលេខ​ភ្នំពេញ 1BV-4734 និង​ដាវ​១​ដើម​នៅ​និង​កន្លែង​។​

    ក្រោយពេល​ជួយ​ជនរងគ្រោះ សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្ត​ចោមចៅ រីឯ​ម៉ូតូ​ជនល្មើស​សមត្ថកិច្ច​ធ្វើលិខិត ដកហូត​ទុក និង​ស្វែងរក​ម្ចាស់​ដែលជា​ជនល្មើស​តាមរយៈ​ស្លាក​លេខ យកមក​ផ្តន្ទាទោស​ទៅតាម​និតិ​វិធី​ច្បាប់៕

 

adverise with khmeread

មតិយោបល់