adverise with khmeread Russian athletes rio olympics copy

ផ្លូវការ​! អត្ត​ព​លិ​ក​រុស្ស៊ី​ទាំងអស់​នឹងមិន​អនុញ្ញាតឱ្យ​ចូលរួម​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្រុង​រី​យ៉ូ ២០១៦ ឡើយ​

    ​អត្ត​ព​លិ​ក​រុស្ស៊ី​ត្រូវបាន​បញ្ឈប់​ពី​ការប្រកួតប្រជែង​នៅឯ​ព្រឹត្តិការណ៍ Rio 2016 Paralympics បន្ទាប់ពី​មានរឿង​អាស្រូវ​សារធាតុ​ហាមឃាត់​របស់​ប្រទេស​នេះ​។​

​    ​គណៈ​ក​ម្មា​ធិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ (IPC) បាន​បើក​កិច្ចដំណើរការ​នីតិវិធី​ផ្អាក​នេះ ក្រោយ​មាន​សេចក្តីរាយការណ៍​បញ្ជាក់​ពី​អង្គការ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភពលោក (Wada)​។​

​    ​សេចក្តីរាយការណ៍​បានចេញ​ផ្សាយ​កាលពី​ខែ​មុន បាន​រៀបរាប់​លម្អិត​អំពី​កម្មវិធី​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ដែល​គាំទ្រ​ឧបត្ថម្ភ​ដោយ​ប្រទេស​រុស្ស៊ី​។​

​    ​គណៈ​ក​ម្មា​ធិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​រុស្ស៊ី​បានដាក់​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​ទៅលើ​ការសម្រេចចិត្ត​នេះ​ទៅ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​ផ្នែក​កីឡា​។​

​    ​ខុសពី IPC គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) មិនបាន​ហាមឃាត់​អត្ត​ព​លិ​ក​រុស្ស៊ី​ទាំងស្រុង​ពី​ការប្រកួត​អូឡាំពិក​ទីក្រុង​រី​យ៉ូ​នោះឡើយ​។​

​    ​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ករី​យ៉ូ ២០១៦ (Rio 2016 Paralympics) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ៧​ខែកញ្ញា និង​មាន​រយៈពេល ៣១ ថ្ងៃ ហើយ​អត្ត​ព​លិ​ក​ចំនួន ២៦៧​នាក​របស់​រុស្ស៊ី​ដែល​មក​ចូលរួម​ក្នុង​ប្រភេទ​កីឡា​ចំនួន ១៨​វិញ្ញាសា​នឹង​ខកខាន​ការប្រកួត​ទាំងអស់​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់