adverise with khmeread Scmp oly chn flags 060816

ចិន​ក្តៅក្រហាយ​រឿង​បង្ហូតទង់ជាតិ​មិន​ត្រឹមត្រូវ​នៅ​ពិធី​ប្រគល់​មេដាយ​

    ​នៅពេលដែល​ទង់ជាតិ​ប្រទេស​ចិន​ត្រូវបាន​បង្ហូត​ឡើង​នៅ​ពិធី​ប្រគល់​រង្វាន់​ដល់​មេដាយប្រាក់ និង​សំរឹទ្ធិ​ខាង​បាញ់កាំភ្លើង​ដល់​កីឡាករ Du Ling និង Yi Sling ស្រាប់តែ​ភ្លាមនោះ មានរឿង​មិន​ប្រក្រតី​មួយ​កើត​ឡើងលើ​ទង់ជាតិ​របស់​ចិន កាលពី​ថ្ងៃអាទិត្យ​។​

​    ​ទូរទស្សន៍​ចិន China Central Television គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ផ្សាយ​ពី​ករណី​មួយ​នេះ​យ៉ាង​លឿន ដោយ​ប្រើ​គណនី​បណ្ដាញ​សង្គម Weibo របស់ខ្លួន​ដើម្បី​ចង្អុលបង្ហាញ​ពី​ផ្កាយ​បួន​តូចៗ​នៅលើ​ទង់ជាតិ​របស់ខ្លួន​ដែលមាន​លក្ខណៈ​មិន​ត្រឹមត្រូវ​។​

​    ​ក្នុង​ទង់ជាតិ​របស់​ចិន​ដែល​បង្ហូត​នៅ​ប្រេ​ស៊ី​ល ផ្កាយ​តូចៗ​ទាំងអស់នោះ​គឺ​ឈរ​ត្រង់​ទាំងអស់ ដែល​វា​ខុសពី​ទង់ជាតិ​របស់​ចិន​ដែលមាន​ផ្កាយ​ត្រេ​ត​ជា​រង្វង់​។ អ្វីដែល​គួរឱ្យ​អាម៉ាស់​បំផុត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​រី​យ៉ូ​នោះ គឺថា​ទង់ជាតិ​ទាំងអស់​ផលិត​នៅ​ចិន​ទាំងអស់ ហើយ​រឿងនេះ​បានធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​៕

adverise with khmeread
ប្រភព៖ scmp

មតិយោបល់