adverise with khmeread Unnamed %284%29

ប៉ូលិស​ខេត្តបាត់ដំបង​នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​រថយន្ត​ក្រុង រិ​ទ្ធិ​ មុនី

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៦ បាន​នាំយក​អំណោយ​មួយចំនួន​ទៅ​ចែកជូន​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​រថយន្ត ដែល​កំពុថ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

    ប៉ូ​លិ​សិ​យាយ​ថា តាម​ការចង្អុល​ណែនាំ​ពី​ឩ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង ក៏ដូចជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី​ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​លោក​អនុសេនីយ៍ទោ ឈឿង គឹម​សុង ប្រធាន​ក្រុមនគរបាល​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​នាំយក​ថវិកា​និង​សម្ភារៈ​ដែល​ទទួលបាន​ពី​សប្បុរសជន នៅក្នុង​ខេត្តបាត់ដំបង​ទៅ​ប្រគល់ជូន​ដល់​ជនរងគ្រោះ​ដោយ​ករណី​អគ្គិភ័យ​ឆេះ​រថយន្តក្រុង របស់​ក្រុមហ៊ុន រិ​ទ្ធិ​ មុនី ​ដឹក​អ្នកដំណើរ​កាលពី​រាត្រី​ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ វាង​ក្រុង​ស្ថិតក្នុង ភូមិ ព្រៃ​កូន​សេក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ (​អេ​មី​ហ្ចិ​ន​ហ្សី​) ក្នុង​ក្រុង​បាត់ដំបង។​

    ប៉ូលិស​បន្តថា ថវិកា​ទទួលបាន​ពី​សប្បុរសជន មាន​អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​នាពេលនេះ សរុប​ចំនួន ៣.១០០.០០០ រៀល (​បី​លាន​មួយ​សែន​រៀល​)​ទឹកបរិសុទ្ធ ទឹកក្រូច ទឹកដោះគោឆៅ និង​សម្ភារៈ​មួយចំនួនធំ​ទៀត​។​

    ក្នុងពេល​ប្រគល់​ថវិកា និង​សម្ភារៈ​នេះ ជន រង គ្រោះ និង​ក្រុមគ្រួសារ​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​របស់​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ចែករំលែក​នូវ​ការលំបាក​របស់​ពួកគាត់ ពិសេស​គាត់​បាន​ថ្លែងអំណរគុណ ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​ថ្នាក់ដឹកនាំ​ក្នុង​ស្នងការដ្ឋាន ព្រមទាំង​កងកម្លាំង​ប៉ូលិស​ទាំងអស់​ដែល​បាន​ជួយសង្គ្រោះ​ពួកគាត់​ឱ្យបាន​រួចផុតជីវិត​ពី​ចំណី​អគ្គី​មកកាន់​មន្ទីរពេទ្យ​។​

    សូម​ជំរាបជូន​ថា កាលពី​រាត្រី​ថ្ងៃទី៦ ខែ សីហា ឆ្នាំ ២០១៦ វេលា​ម៉ោង​១០​​ និង២០ នាទី​នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ក្នុង​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង នៅលើ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ឋិ ​មុនី ក្នុងខណៈ​កំពុង​បើកបរ​លើ​ដងផ្លូវ​ក្នុងទិសដៅ​ពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ។​

    ក្នុងករណីនេះ​បាន​បណ្តាលឱមហ​ស្លាប់​មនុស្ស​ចំនួន ម្នាក់ ជា​អ្នកធ្វើដំណើរ និង​រងរបួស​មនុស្ស​មួយចំនួន​០៥ នាក់ ទទួលរង​របួសធ្ងន់​ធ្ង​រ​ត្រូវបាន​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ ឯ​រថយន្ត​ត្រូវ​ខូចខាត​ទាំងស្រុង​៕

adverise with khmeread

មតិយោបល់