adverise with khmeread 36f1692300000578 3727840 image a 17 1470565631549

Leicester កុំ​ចង់​អួត​! ក្រុមហ៊ុន Audi ផ្តល់ជូន​ឡាន​ថ្មី​ឱ្យ​កីឡាករ Bayern ម្នាក់​មួយគ្រឿង​រាល់​ឆ្នាំ​

    ​ក្លឹប​បាល់ទាត់ Lecester City បានឈ្នះ​ជើងឯក Premier League រដូវ​កាល​មុន និង​មានឱកាស​បាន​លេង​ទល់​លក្ខណៈ​មិត្តភាព​ជាមួយ​កីឡាករ Lionel Messi និង Luis Suarez នៅ​អាមេរិក​ទៀតផង​។​

​    ​ក្រោយ​ទទួលបាន​ជើងឯក Premier League ម្ចាស់​ក្លឹប Leicester City លោក Vinchai Srivaddhanaprabha បានផ្ដល់​កាដូ​ជា​រថយន្ត​ទំនើប BMW I8 តម្លៃ ១៤ ម៉ឺន​ដុល្លារ​ដល់​កីឡាករ​ក្នុង​ក្លឹប​ទាំងអស់​។​

​    ​ប៉ុន្ដែ​មិនមែន​តែ​កីឡាករ Leicester ទេ ដែល​ទទួលបាន​រថយន្ត​ទំនើប​ដោយ​ឥតគិតថ្លៃ​បែបនេះ​។ នៅ​ក្លឹប​អាល្លឺម៉ង Bayern Munich កីឡាករ​ទាំងអស់​ក៏​ទទួលបាន​គ្នា​ដែរ​។ រៀងរាល់​រដូវ​កាល​ចាប់តាំងពី​ឆ្នាំ ២០០២ មកម្ល៉េះ អ្នក​ឧបត្ថម្ភ​ធំ​របស់​ក្លឹប​នេះ​គឺ​ក្រុមហ៊ុន Audi បានផ្ដល់​រថយន្ត​ថ្មី​ដល់​សមាជិក​ក្នុង​ក្រុម​នូវ​រថយន្ត​ថ្មី​សន្លាង​រៀងរាល់ឆ្នាំ​។​

​    ​កីឡាករ​ទាំងអស់​ត្រូវ​បានអនុញ្ញាត​រើសយក​រថយន្ត ដែល​ខ្លួន​ពេល​ចិត្ត​នៅ​ក្រុមហ៊ុន Audi តែម្ដង​។ ឆ្នាំមុន​រថយន្ត​ដែល​ភាគច្រើន​ត្រូវបាន​កីឡាករ​ក្នុង​ក្លឹប​នេះ​ជ្រើសរើស​គឺ ម៉ូ​ដែល RS 7 Sportback មាន​កម្លាំង​ម៉ាស៊ីន ៥៦០ សេះ តម្លៃ​ជិត ១១ ម៉ឺនដុល្លារ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់