adverise with khmeread 1020855612

អ្នកវិទ្យាសាស្ត្រ​ជិត​រកឃើញ​ថ្នាំ​ព្យាបាល​អេដស៍ និង ជំងឺមហារីក​

    ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ចិន​បានកំណត់​ឃើញច្បាស់​ហើយ​នូវ​សំណុំ​រង​នៃ​ប្រភេទ​កោសិកា​មេរោគ​ជាក់លាក់ ដែល​អាច​ត្រួស​ត្រាយផ្លូវ​ទៅរក​ការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​អេដស៍ ហ៊ី​វ និង​មហារីក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Xinhua ចេញផ្សាយ​កាលពី​ថ្ងៃទី ៦ ខែសីហា​។​

​    ​ទស្សនាវដ្ដី Nature បានចេញ​ផ្សាយ​លើ​អន​ឡាញ​នូវ​ឯកសារ​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ សីហា ដោយ​អះអាងថា​កោសិកា​វីរុស​ជាក់លាក់ CD8+T គឺអាច​គ្រប់គ្រង​ការចម្លង​មេរោគ​ក្នុង​ខ្លួន​សត្វ និង​អាច​ទប់ស្កាត់បាន​នូវ​វីរុស​ហ៊ី​វ​។​

​    ​យ៉ាងណាមិញ ការស្រាវជ្រាវ​របស់​ចិន​ថ្មីៗ​នេះ​បង្ហាញថា​សំណុំ​នៃ​កោសិកា CD8+T អាច​កាត់បន្ថយ​ការចម្លង​មេរោគ​រឹតតែ​ច្រើនជាង​ការស្រាវជ្រាវ​លើ​ទស្សនា​វ​ដ្តី Nature ទៅទៀត​។​

​    ​អ្នកស្រាវជ្រាវ​ម្នាក់​ឈ្មោះថា Ye បាន​និយាយថា "​តាមរយៈ​មធ្យោបាយ​ជាក់លាក់​នេះ ការបង្កើន​និង​រក្សា​ស្ថេរភាព​ប្រភេទ​កោសិកា​នេះ​អាច​ពង្រឹងសមត្ថភាព​លុបបំបាត់​វីរុស​របស់​វា​បាន ហេតុដូច្នេះ​នឹង​ផ្តល់នូវ​លទ្ធភាព​ថ្មីៗ​សម្រាប់​ការព្យាបាល​"​។​

​    ​បច្ចុប្បន្ន​វិធី​ព្យាបាល​នេះ​អាច​ត្រឹមតែ​ទប់ស្កាត់​ការចម្លង​មេរោគ​ប៉ុណ្ណោះ ប៉ុន្ដែ​មិនអាច​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​អេដស៍​និង​ហ៊ី​វ​ទាំងស្រុង​នោះឡើយ​។ 

​    ​ឥឡូវ​អ្នកស្រាវជ្រាវ​ចិន​លោក Ye នឹង​ប្រើ​លទ្ធផល​រកឃើញ​នេះ​ដើម្បី​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​រក​វិធី​ព្យាបាល​ជំងឺមហារីក​និង​អេដស៍​។ ការស្រាវជ្រាវ​នេះ​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ Third Military Medical University ក្នុង​ទីក្រុង Chongqing សហការ​ជាមួយ​ស្ថាប័ន​ផ្សេងទៀត​៕

adverise with khmeread
ប្រភព៖ ChinaPeople

មតិយោបល់