adverise with khmeread 1

​កំពូល​អ្នកតស៊ូ​! របូត​រ៉ាកែត​កំពុង​ប្រកួត​ហើយ​នៅ​អាច​តស៊ូ​រើស​រ៉ាកែត​ទាន់ពេល និង​វាយ​រហូត​ទាល់តែ​ឈ្នះ​

    ​អត្ត​ព​លិ​ក​ផ្នែក​តេ​ន្នី​សម្នាក់​បាន​ងើប​ឡើងវិញ​ក្នុង​សកម្មភាព​ដ៏​រហ័ស​អស្ចារ្យ បន្ទាប់ពី​ជ្រុះ​ដង​រ៉ាកែត​របស់គាត់​នៅ​ពាក់កណ្តាល​ការប្រកួត ដោយ​គាត់​បាន​រើស​វា​មកវិញ​យ៉ាង​លឿន​ពី​ទីលាន និង បន្ត​វាយ​រហូត​ទាល់តែ​ឈ្នះ​ពិន្ទុ​។​

​    ​Kei Nishikori វ័យ ២៦​ឆ្នាំ​ជនជាតិ​ជប៉ុន​បានធ្វើ​ការប្រកួត​ថ្ងៃ​ទីមួយ​របស់គាត់​ក្នុងជំនួប​ជាមួយ Albert Ramos-Vinolas វ័យ ២៨​ឆ្នាំ​មកពី​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​រី​យ៉ូ ២០១៦ ពេលដែល​គាត់​របូត​រ៉ាកែត​។​

​    ​ក្នុង​វីដេអូ​នៃ​ការប្រកួត​បានបង្ហាញ អត្ត​ព​លិ​ក​ជប៉ុន ដែល​បាន​ប្រកួតប្រជែង​នៅក្នុង​ការប្រកួត​ជា​លើក​ទី​បី​របស់គាត់ បាន​ជ្រុះ​ដង​រ៉ាកែត​នៅលើ​ទីលាន ប៉ុន្តែ​ក្រោយមក​គាត់​នៅតែ​អាច​វាយបក​យកឈ្នះ​ការប្រកួត​នេះ​វិញ​បាន​ក្នុង​លទ្ធផល ៦-២ និង ៦-៤៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់