adverise with khmeread 9

អ្នកនាង Aum Patcharapa នាំ​សិស្ស​ប្អូន​រួម​អាជីព​លេង​កោះ​ម៉ា​ល់​ឌី​វ​

    អ្នកនាង Aum Patcharapa តារា​សម្តែង​ដ៏​ល្បី​ក្នុង​រឿង​"​ចិត្ត​ស្នេហ៍​តែមួយ​"​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៧​របស់​ថៃ បាន​នាំ​សិស្ស​ប្អូន​រួម​អាជីព​ជាមួយ​គឺ​អ្នកនាង Pooklook Fonthip និង​ក្រុមគ្រួសារ​របស់​អ្នកនាង​នៅឯ​កូន​កោះ​មួយ​ក្បែរ​ប្រទេស​ឥណ្ឌា គឺ​សាធារណរដ្ឋ​ម៉ា​ល់​ឌី​វនា​ដើមឆ្នាំ​ថ្មី​២០១៦​។​
      តាំងពី​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​រហូតមកដល់​ថ្ងៃអាទិត្យ​នេះ​អ្នកនាង​មិនទាន់​វិលត្រឡប់​មកវិញ​នៅឡើយ​។​នាង​បាន​ទស្សនា​នៅ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ប្រហាក់ប្រហែល​នឹង​ឆ្នេរ​អូរ​ឈើទាល​របស់​កម្ពុជា​យើង​ដែរ ប៉ុន្តែ​មិនសូវ​ជា​សម្បូរ​ណ៍​មនុស្ស​ដូច​ប្រទេស​យើង​នោះទេ​។​
    គេ​សង្កេតឃើញថា​អ្នក​ទាំង​ពីរបាន​ថតរូប​ភាព​យ៉ាង​ស្និត​ស្នាល​នឹង​គ្នា​ព្រមទាំង​សម្លៀកបំពាក់​សិច​ស៊ី​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀតផង​៕​

adverise with khmeread

មតិយោបល់