adverise with khmeread Conte web

លោក Conte កំពុង​ពិនិត្យ​និង​សម្រាំង​កីឡាករ​ក្នុង​អាណត្តិ​ដំបូង​

​    ​លោក Antonio Conte បានចាប់ផ្តើម​គ្រប់គ្រង​ក្រុម Chelsea នៅពេលដែល​ក្រុម​នេះ​កំពុងតែ​ព្យាយាម​ស្តា​ស្ថានការណ៍​មកវិញ​។ ក្រុម Chelsea រង​ភាព អាម៉ាស់​ធ្ងន់ធ្ងរ​បន្ទាប់ពី មិនអាច​ការពារ​តំណែង​ជើងឯក​ឆ្នាំ​២០១៤/១៥ របស់ខ្លួន​បាន​។ 

    លោក Conte មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ប្រឈមមុខ​ខ​ណះ​ពេលដែល​លោក​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ដំបូង​ជាមួយ​ក្រុម West Ham នៅ​ថ្ងៃទី​១៥​ខែ សីហា​នេះ​។ 

    បច្ចុប្បន្ន​លោក Conte កំពុងធ្វើការ​ជ្រើសរើស​កីឡាករ​របស់ លោក រួមទាំង​តំបន់​ប្រយុទ្ធ បម្រើ និង​ខ្សែការពារ​។ នៅពេលនេះ​លោក​ក៏បាន​ស្វាគមន៍​កីឡាករ Kurt Zouma ដែក​បាន​ត្រឡប់មក​ហ្វឹកហាត់​វិញ​៕

adverise with khmeread

មតិយោបល់