adverise with khmeread 0

​ប្រិយមិត្ត​បាល់ទាត់​ម្នាក់​ដាច់​ផ្ងារ​មួយ​ជំហរ​ខ្លួន ក្រោយ​ស៊ី​មួយ​បាល់​ពេញ​ចេញពី​ជើង​ខ្សែប្រយុទ្ធ​ម្នាក់​

    ​ជួនកាល​អ្នក​អាច​នឹងមាន​គ្រោះថ្នាក់​ពេល​ទស្សនាការ​ប្រកួត​បាល់​ទាត់​នៅ​ជិត​ទីលាន​ពេក ដូចដែល​អ្នកគាំទ្រ​បាល់ទាត់​ម្នាក់នេះ​បានបញ្ជាក់​ស្រាប់ ពេលដែល​គាត់​ត្រូវបាន​ដួល​ផ្ងារ​ក្រោយ​ដោយសារ​ស៊ី​មួយ​បាល់​មួយ​ទំហឹង​ចំ​កណ្តាល​មុខ​។​

​    ​ឧ​ប​ទ្ទវេ​ហ​តុ​ដែល​មើលទៅ​ពិតជា​ឈឺចាប់​មួយ​នេះ​ត្រូវ​ចាប់បាន​ដោយ​កាមេរ៉ា​ក្នុងការ​ប្រកួត​រវាង Sutton United នៃ​ក្របខ័ណ្ឌ​លំដាប់​ទាប​របស់​អង់គ្លេស National League ជួប​ជាមួយ Ebbsfleet United មកពី​លី​ក​អង់គ្លេស​ដូចគ្នា​គឺ National League South នៅក្នុង​ការប្រកួត​មិត្តភាព​។​

​    ​វីដេអូ​មួយ​នេះ​បានបង្ហាញ​ពី​ទិដ្ឋភាព​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នៅ​ទឹកដី Gander Green Lane ភាគ​ត្បូង​ទីក្រុង​ឡុង​ដ៍​។

​    ​គេ​បានឃើញ​ខ្សែប្រយុទ្ធ​ម្នាក់​ព្យាយាម​ស៊ុត​បាល់​តម្រង់​គោលដៅ​មួយ​ទំហឹង​ជើង​ដែល​កើតចេញពី​កា​រប​ញ្ចូ​ន​បាល់​របស់​មិត្ត​រួម​ក្រុម​របស់គាត់​ពី​ក្រៅ​តំបន់​ប៉េ​ណា​ល់​ទី​។ ប៉ុន្តែ​វា​មិន​ចំ​គោលដៅ​នោះឡើយ ហើយ​វា​បាន​ហើរ​សំដៅទៅ​បុក​ចំ​ផ្ទៃមុខ​របស់​ប្រិយមិត្ត​ម្នាក់​ពេញទំហឹង ដែល​ធ្វើ​គាត់​ដួល​មួយ​ជំហរ​ខ្លួន​មើលទៅ​ពិតជា​គ្រោះថ្នាក់​ជាទីបំផុត​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់