adverise with khmeread Wenger and pep

លោក Wenger ពេញ​ចិត្តនឹង​ការប្រកួតប្រជែង​ជាមួយ​លោក Pep Guardiola

    ​គ្រូបង្វឹក​ក្រុម Arsenal លោក Arsene Wenger មាន​អារម្មណ៍​សប្បាយចិត្ត​ចំពោះ​ការប្រកួតប្រជែង​ដណ្តើម​តំណែង​ជើងឯក​នៅ​រដូវ​កាល​នេះ ហើយ​អះអាងថា លោក​ចង់​ប្រជែង​ជាមួយ​លោក Pep Guardiola​។​

​    ​រយៈពេល​១២​ឆ្នាំ​មកហើយ​ដែល​ក្រុម Arsenal ខកខាន​មិនបាន​លើក​ពាន​ក្របខណ្ឌ PL បន្ទាប់ពី​ពួកគេ​ទទួលបាន​តំណែង​ជើងឯក​ឆ្នាំ​២០០៣-០៤ ។​

​    ​លោក wenger ទទួលស្គាល់ថា លោក​មានការ​ពិបាក​ចំពោះ​ក្រុម Arsenal​នៅ​រដូវ​កាល​ក៏ដោយ ក៏​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​សារភាពថា លោក​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​បញ្ហា​នៅពេល​ខាងមុខ​។ លោក Wenger បន្តថា “​នោះ​គឺជា​អ្វីដែល​អ្នក​ទាំងអស់​គ្នាច​ង់​បាន ហើយ​ក្របខណ្ឌ PL នឹង​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​    ​ទោះបីជា​យ៉ាងណា​ក្រុម Man City ជាមួយ​គ្រូបង្វឹក Pep Guardiola គឺជា​ក្រុម​ដែលមាន​ប្រៀប​ក្នុង​ការលើក​ពាន​ជើងឯក​នៅ​រដូវ​កាល​នេះ​៕ 

adverise with khmeread

មតិយោបល់