P pogba

Rio Ferdinand Pogba ត្រូវតែ​បង្ហាញ​សមត្ថភាព​ស័ក្តិសម​នឹង​តម្លៃ​

​    ​ដឹងថា អ្នកណាខ្លះ​ប្រតិកម្ម​នឹង​កិច្ចព្រមព្រៀង​ផ្ទេរ​១០០​លាន​ផោន​សម្រាប់ Paul Pogba? ប្រសិនបើ​មាន​មែន​នោះ​គឺ​មានតែ​អតីត​ខ្សែការពារ Rio Ferdinand ទេ​។ អតីត​ខ្សែការពារ​អង់គ្លេស​ដែល​ខ្លួនឯង​ធ្លាប់​បំបែក​ឯតទគ្គ​កម្ម​កិច្ចព្រមព្រៀង​ផ្ទេរ​រហូតដល់​ទៅ​ពីរលើក​។ តម្លៃ​ផ្ទេរ​ខ្ពស់បំផុត​ដែល​លោក​ទទួលបាន​គឺ​នៅពេល​លោក​ផ្ទេរ​ពី​ក្លឹប West Ham ទៅ​ក្លឹប Leeds ក្នុងតម្លៃ​១៨​លាន​ផោន​កាលពី​ឆ្នាំ​២០០០​។​

​    ​Ferdinand បាន​បន្ត​កសាង​ខ្លួន​ទៅជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​នៅក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​ពេល​នៅ​ជា​កីឡាករ​របស់ Man Utd ដោយ​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​៦​លើក ពាន League Cups បី​លើក​និង ពាន CL មួយ​លើក​។​

​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ Pogba គ្រោង​នឹង​ក្លាយជា​ផ្លូវការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​លោក Jose Mourinho ប្តេជ្ញាចិត្ត​ថា នឹង​សម្រេច​កិច្ចព្រមព្រៀង​នេះ​មុន​រដូវ​កាល​ថ្មី PL ចាប់ផ្តើម​។ 

​    ​ការពិភាក្សា​ជុំវិញ​ថា តើ Pogba ពិតជា​ស័ក្តិសម​នឹង​តម្លៃ​ផ្ទេរ​ខ្ពស់​បែបនេះ មែនឬ​យ៉ាងណា​បានចាប់ផ្តើម​ផ្ទុះឡើង ខណៈពេល​មាន​ព័ត៌មាន​ថា Man Utd នឹង​ចំណាយ​១០០​លាន​ផោន ដើម្បី​នាំ​កីឡាករ​រូបនេះ​ពី Juventus​។ Ferdinand ជឿថា បញ្ហា​នឹង​ស្ងប់ស្ងាត់​ទៅវិញ​ប្រសិនបើ Pogba អាច​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ដែល​ខ្លួន​ធ្លាប់ជួយ Juventus លើក​ពាន​៤​លើក​ក្នុងស្រុក Italian Cups ពីរលើក​និង​កៅអី​ក្នុង​ក្របខណ្ឌ CL កាលពី​ឆ្នាំ​២០១៥​។​

​    ​Ferdinand បាន​បន្តថា​”​សម្រាប់​តម្លៃ​១០០​លាន​ផោន អ្នក​ពិតជា​ចង់បាន​កីឡាករ​ម្នាក់​ដែល​អាច​បញ្ជាការ​ប្រកួត​នេះ​បាន​។ អាច​ឈ្នះ​ការប្រកួត​ដោយ​ខ្លួនឯង​។ តើ​គាត់​អាច​ក្លាយទៅជា​កីឡាករ​កម្រិត​នេះដែរ​ឬទេ​? តើ​គាត់​ស័ក្តិសម​នឹងមាន​តម្លៃ​១០០​លាន​ផោន​ដែរឬទេ​?”៕

មតិយោបល់