adverise with khmeread Unnamed %281%29

បណ្តេញ​ជនជាតិ​ចិន​២១​នាក់!!! លួច​បើក Game Online​ និងរស់​នៅ​ស្រុក​ខ្មែរ​គ្មាន​ច្បាប់

    ភ្នំពេញ ៖ ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោយ​បញ្ចប់​ការបំពេញ​បែបបទ​រួចមក បានធ្វើការ​បណ្តេញចេញ​ជនជាតិ​ចិន​២១​នាក់ មាន​ស្រី​៤​នាក់ ពី​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦​នេះ ដែល​ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​បង្ក្រាប និង​ចាប់ខ្លួន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​លួច​បើក Game Online​។​

    ប៉ូលិស​បានឱ្យដឹងថា ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានធ្វើការ​បណ្តេញចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ជនជាតិ​ចិន​ចំនួន​២១​នាក់ ស្រី​ចំនួន​០៤​នាក់​ដែល​ពួកគេ​ទាំងអស់ នេះ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៥ ខែសីហា នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស បើក​ល្បែង​អន​ឡាញ (Game Online) ដោយ​ខុសច្បាប់។​

    កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍ បាន​បន្ដ​ប្រតិបត្តិ​ការចុះទៅ​ឃាត់​ខ្លួន ជនជាតិ​ចិន​ប្រុស​-​ស្រី​២១​នាក់ ដែល​បាន​បើក​ល្បែង​អន​ឡាញ និង​ធ្វើការ​ដោយ​គ្មាន​សៀវភៅ​ការងារ នៅ​ល្ងាច​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រោម​ការ​សម្រប​ស​ម្រូ​លពី លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​សហការ​ជាមួយ កម្លាំង​របស់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ផងដែរ​។​

    ប៉ូលិស​បាន​បន្ដថា ជនជាតិ​ចិន​ទាំង​២១​នាក់​នេះ ក្នុងនោះ​ស្រី​៤​នាក់ ហើយ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ បើក​កន្លែង​ល្បែងភ្នាល់​តាម Internet និង​ក្នុងនោះ​ពិនិត្យឃើញ មាន​លិខិតឆ្លងដែន​២២​ក្បាល ប្រើប្រាស់​ទិដ្ឋាការ ​E នៅមាន​សុពលភាព រយៈពេល​មួយឆ្នាំ តែ​គ្មាន​សៀវភៅ​ការងារ​៕

adverise with khmeread

មតិយោបល់