adverise with khmeread Unnamed %282%29

ជើង​ខ្លាំង​ព្រៃ​អាចម៍៖ កម្មករសំណង់​៦​នាក់​ដេញ​កាប់​ប្រហារ​គ្នា ​ត្រូវប៉ូលិស​ឃាត់ខ្លួនទាំងរបួសពេញខ្លួន

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នៅ​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ បាន​ចុះទៅ​ជួយ អន្តរាគមន៍ ក្រុមកម្មករ​សំណង់​៦​នាក់ បានកើត​ជម្លោះ​រហូត​ទាញ​កាំបិត​ដេញ​កាប់​ប្រហារ​គ្នា​បណ្តាល​ឱ្យ​រងរបួស​ទាំងអស់គ្នា ហើយ​ពួកគេក៏ត្រូវ​ចាប់ខ្លួន​។​

    ប៉ូលិស​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី បានធ្វើការ​ឃាត់ខ្លួន​បុរស​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា វាយតប់​គ្នា​ទៅវិញទៅមក​បណ្តាល​ឱ្យ​របួស​ទាំងសងខាង គឺ​ភាគី​ទី​១​មាន​គ្នា​ចំនួន​០៣​នាក់​និង​ភាគី​ទី​២​មាន​គ្នា​ចំនួន​០៣​នាក់ ។ ជនសង្ស័យ​ទាំង​០៦​នាក់​ជា​កម្មករសំណង់ នៅ​ចំណុច​ការដ្ឋាន​សំណង់  ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បន្តថា សកម្មភាព​របស់​ក្រុម​ជនល្មើស​ទាំងនេះ បាន​បង្ក​ឱ្យ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។  ប៉ុន្តែ​ពួកគេ​នៅពេលនេះ គឺ​ស្ថិតក្រោម​ការសួរនាំ នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់