adverise with khmeread Unnamed %284%29

អាកាសធាតុក្ដៅពេកលោកតា​ម្នាក់​ចុះងូតទឹកស្រះ​លង់ស្លាប់ក្នុង​វត្ត​គោក​បញ្ជាន់​​

    ភ្នំពេញ ​៖ លោកតា​ម្នាក់​អាយុ​៧៥​ឆ្នាំ​បាន​លង់​ទឹកស្រះ​ស្លាប់​បង្ករ​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​០៧ ​ខែសីហា ​ឆ្នាំ​២០១៦ ​ចំណុច​ក្នុង​ស្រះ​ទឹក​វត្ត​គោក​បញ្ជាន់ ភូមិ​-​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា លោកតា​រងគ្រោះ​ឈ្មោះ អ៊ុក ឈឿន ​អាយុ​៧៥​ឆ្នាំ​ មុខរបរ អ្នក​មើលថែ​ចេតិយ៍​ ក្នុង​វត្ត​គោក​បញ្ជាន់ ​រស់នៅ​ភូមិ​ចោមចៅ  សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ បុរស​ចំណាស់​ខាងលើ​បាន​យក​ចប​មក​ឆាយ​ស្មៅ​សំអាត​ចេ​តី​យ៍​ប្រហែលជា​ក្តៅ​ពេក​ទើប​លោកតា​ចុះមក​ងូតទឹក​ក្នុង​ស្រះ​រួចហើយ​បាន​បក់ដៃ​ហៅ​ឱ្យគេ​ជួយ​។​

    តែ​គ្មាន​អ្នក​ចាប់អារម្មណ៍​ថា ​លោកតា​បោយ​ដៃ​ហៅ​ឱ្យជួយ​ទេ​ លុះដល់​ដាច់ខ្យល់​ស្លាប់​ទើប​ផ្អើល​មនុស្ស​រត់​មក​ព្រោង​ព្រាត់​នាំគ្នា​ជួយ​ស្រង់​ទើបតែ​ជា​អកុសល​លោកតា​បាន​ស្លាប់​បាត់ទៅហើយ​៕

adverise with khmeread

មតិយោបល់