1

ឃាត់​ជនជាតិ​យួន​៤​នាក់ វាយ​សម្លាប់​ខ្មែរ​ម្នាក់​

    ព្រៃវែង ៖ យោងតាម​វេ​ប​សាយ​របស់​ប៉ូលិស​ជាតិ​បានឱ្យដឹងថា ប៉ូលិស​ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ​បាន​ចាប់ខ្លួន​ជនជាតិ​យួន​ចំនួន ៤​នាក់​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៦។​

    ប៉ូលិស​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​៧ ខែសីហា នៅត្រង់ចំណុច​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ឈ្មោះ សេង រ​ត្ន័​ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ វីរៈ ដែន ប្រុស អាយុ​២៨ ឆ្នាំ (​ទាំង​២​នាក់​ខ្មែរ​) បាន​មានទំនាស់​ពាក្យសំដី ឈ្លោះប្រកែក​គ្នា​ជាមួយ ឈ្មោះ ង្វៀង យ៉ាំង​តេ​វ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​, ឈ្មោះ ង្វៀង យ៉ាំង​នឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ, ​ឈ្មោះ ង្វៀង យ៉ាំង​កង ភេទ​ប្រុស អាយុ​៣០ ឆ្នាំ និង​ឈ្មោះ ឡាំ យ៉ាំង​សែង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំង​៤​នាក់ ជា​ជនជាតិ​យួន​។

    ប៉ូលិស​បន្តថា នៅពេល​ប្រវាយ ប្រតប់​គ្នា​នោះ បាន​បណ្តាល​ឱ្យ​ឈ្មោះ សេង រ​ត្ន័​ធី ត្រូវ​រង​បួស​ធ្ងន់​បញ្ជូន​ដល់​មន្ទីរពេទ្យ ក៏បាន​ស្លាប់​បាត់បង់ ជីវិត​តែម្ដង ។ ចំណែក​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​សួរ​បំភ្លឺ និង​បំពេញ​នីតិវិធី​ច្បាប់​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពាមរ​ក៏៕

មតិយោបល់