adverise with khmeread 1

​អត្ត​ព​លិ​ក​នារី​ហូ​ឡង់​ប្រឹង​ជិះ​កង់​ពេក​ជិត​ដល់ទី​ទៅហើយ​ស្រាប់តែ​ដួល​កង់​បត់​ក​ប៊ិះ​ស្លាប់​

    ​នាង​បាន​តស៊ូ​រុញឱ្យ​ខ្លួន​នាង​ទៅមុខ​មុនគេ ហើយ​គ្មាន​នរណាម្នាក់​តាម​ទាន់​អត្ត​ព​លិ​ក​តំណាងឱ្យ​ប្រទេស​ហូ​ឡង់ នាង Annemiek van Vleuten ទេ​។ ហើយ​រវាង​នាង​និង​គោលដៅ​ផ្តាច់ព្រ័ត្រ​គឺ​គ្មាន​រណា​តាម​ពីក្រោយ​នោះឡើយ​។​

​    ​ខណៈដែល​នៅសល់តែ​ចម្ងាយ​តិចជាង​ប្រាំមួយ​មា​យ (​ជាង​៩,៦៥​គីឡូ​មែត្រ​) ពី​ទី​ផ្តាច់ព្រ័ត្រ​តែប៉ុណ្ណោះ ក្តី​សុបិន​មេដាយមាស​របស់​នាង​បាន​ខ្ទេចខ្ទី​និង​ត្រូវ​បញ្ចប់ ពេលដែល​នាង​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ ខណៈដែល​នាង​បាន​ប្រើ​ល្បឿន​នៅក្នុង​វគ្គ​ចុះ​ពីលើ​ជម្រាលភ្នំ​នៃ​វិញ្ញាសា​ប្រកួត​ចម្ងាយ ៨៧​មា​យ (១៤០​គីឡូម៉ែត្រ​) ។​

​    ​ស្របពេល​ដែល​កង់​រប​ស់​នាង​បាន​គាំង​នៅលើ​ផ្លូវ​ដែលមាន​សំណើម នាង​បាន​ហោះ​ទៅ​ផ្ទប់​នឹង​ចិញ្ចើមផ្លូវ ហើយ​ហោះ​ពីលើ​ដៃចង្កូត​បត់​កម​កដី​គួរឱ្យ​រន្ធត់​បំផុត​។

​    ​អ្នកសង្កេតការណ៍​ដែល​ឃ្លាំមើល​នៅឯ​ឆ្នេរ Copacabana បាន​ចេញមក​សង្គ្រោះបន្ទាន់ ខណៈដែល​នាង​សន្លប់​លែង​ដឹងខ្លួន​នៅ​នឹង​ដី​។ ប៉ុន្មាន​វិនាទី​ក្រោយមក គូប្រជែង​ឈ្មោះ Mara Abbott មកពី Team USA បាន​ជិះ​កាត់​នាង​សំដៅទៅ​ទី​ផ្តាច់ព្រ័ត្រ​ដោយ​ជោគជ័យ​។

​    ​Van Vleuten ត្រូវបាន​គេ​ប្រញាប់ប្រញាល់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នាង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ ឃើញ​បាក់​ឆ្អឹងខ្នង​មួយផ្នែក​តូច​មួយ​នៅលើ​ដងខ្លួន​របស់​នាង​។​

​    ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​របស់​ប្រទេស​ហូ​ឡង់​បាន​ទទួលស្គាល់ថា "​នាង​បានដឹងខ្លួន​វិញ​ហើយ​" ដោយ​ធ្វើការ​ពិភាក្សា និង​បញ្ជាក់ថា​នាង​មើលទៅ "​មាន​ភាព​ធូរស្បើយ​ឡើងវិញ​ផងដែរ​" ប៉ុន្តែ​ត្រូវតែ​ស្ថិតនៅក្នុង​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងហោចណាស់​ត្រឹម​រយៈពេល ២៤​ម៉ោង​ដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់